ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំភ្លេច​ស្នេហ៍​ចាស់​ផ្លាស់​រក​ថ្មី បង្ខំ​ប្រពន្ធ​ឱ្យ​ផ្តិត​មេដៃ​លែង ព្រោះ​ខ្លួន​ប្រញាប់​រៀប​ការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ដោយ​នាង​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ដោយ​នាង​អះអាង​ថា ត្រូវ​ប្ដី​ក្បត់ចិត្តចុះ​ចោល​ទៅ​មាន​ស្រី​ថ្មី ហើយ​ប្រើ​ហិង្សា​វាយ​ធ្វើបាប​បង្ខំ​ឲ្យ​នាង​ផ្ដិត​មេដៃ​លែងលះ​គ្នា​រាល់ថ្ងៃ​ថែម​ទៀត ដើម្បី​បាន​ទៅ​រៀប​ការ​ជាមួយ​ស្រី​ថ្មី​នោះ ។ ប៉ុន្តែ​នាង​មិន​ព្រម​លែង ហើយ​អ្វី​ដែល​នាង​ទទួល​រង​ការ​ឈឺចាប់​លើសលប់​បំផុត​នោះ គឺ​ខឹង​នាង​មិន​ព្រម​លែង​ស្រាប់តែ​ប្ដី​បាន​ដឹក​ស្រី​ស្នេហ៍​របស់​ខ្លួន​ឲ្យ​ទៅ​រករឿង​វាយ​ធ្វើបាប​នាង​ដល់​ផ្ទះ​ទៀត​ផង ។

ដោយ​ទ្រាំ​នឹង​ការ​ប្រើ​ហិង្សា និង​ការ​មើលងាយមើលថោក​ពី​សំណាក់​ប្ដី​លែង​បាន​តទៅ​ទៀត ទើប​នាង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​ដោះស្រាយ​រឿង​ការ​ប្រើ​ហិង្សា​វាយតប់​នាង បន្ទាប់​មក​នាង​នឹង​រក​ពេលវេលា​ទៅ​និយាយ​គ្នា​ពី​រឿង​លែងលះ​ជា​ក្រោយ​នៅ​ឯ​ឃុំ ស្រុក របស់​នាង​បន្ត​ទៀត ។

ក្រោយ​ពេល​នាង​ដាក់​ពាក្យបណ្ដឹង​រួចរាល់ នគរបាល​ក៏​ចាត់ការ​ឲ្យ​ដែរ ដោយ​បាន​ធ្វើ​លិខិត​អញ្ជើញ​បុរស​ជា​ប្ដី​របស់​នាង​រួម​ជាមួយ​ស្រី​ស្នេហ៍​របស់​គេ​ឲ្យ​ចូលខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ ប៉ុន្តែ​ពួក​គេ​មិន​ចូលខ្លួន​ទាល់តែ​សោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា នាង​បាន​ទៅ​កាន់​ប៉ុស្ដិ៍នគរបាល​ទៀត​ដើម្បី​សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ។

ស្ត្រី​រូប​នេះ​ឈ្មោះ ងឹ​ម សុខ​គា អាយុ​២៨​ឆ្នាំ  មានស្រុក​កំណើត​នៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ម៉​ង់ គា អាយុ​២៨​ឆ្នាំ​ដូច​គ្នា មុខរបរ​រត់​ម៉ូតូឌុប ។

នាង ងឹ​ម សុខ​គា និយាយ​ថា នាង​បាន​រៀប​ការ​ជាមួយ​បុរស​ជា​ប្ដី​នេះ​ច្រើន​ឆ្នាំ​មក​ហើយ និង​បានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ ។ លុះ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​ប្ដី​បាន​ចុះ​ចោល​រូប​នាង​និង​កូន​ទៅ​មាន​ស្រី​ថ្មី ដោយ​គ្មាន​អាល័យ ។

មិនតែប៉ុណ្ណោះ ចាប់តាំងពី​ពេល​មាន​ស្រី​ថ្មី​កាលណា​មក លោក​ប្ដី​តែងតែ​រករឿង​វាយតប់​នាង និង​បង្ខំ​ឲ្យ​នាង​ផ្ដិត​មេដៃ​លែងលះ​គ្នា ដើម្បី​បាន​ទៅ​រៀប​ការ​ជាមួយ​ស្រី​ថ្មី​នោះ​ពេញ​មុខ​ពេញមាត់​ថែម​ទៀត ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ទើប​ប្តី​បាន​ដឹក​ស្រី​ថ្មី​ឲ្យ​ទៅ​រករឿង​វាយ​នាង​ដល់​បន្ទប់​ផ្ទះ​ជួល​ថែម​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​បែប​នេះទើប​នាង​អត់ទ្រាំ​លែង​បាន ក៏​ទៅ​ដាក់​ពាក្យបណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ជួយ​អន្តរាគមន៍ព្រោះ​នាង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​ក៏​ចង់​និយាយ​គ្នា​ឲ្យ​បានដឹង​ស​-​ខ្មៅ​ជាមួយ​ប្ដី​ដែរ​។

ក្រោយ​ពេល​ទទួល​ពាក្យបណ្ដឹង​នាង​ហើយ នគរបាល​បាន​ធ្វើ​លិខិត​អញ្ជើញ​ដើម្បី​ឲ្យ​ប្ដី​និង​ស្រី​ស្នេហ៍​ដែល​ប្រើ​ហិង្សា​លើ​រូប​នាង​នោះ​ចូលខ្លួន​ដោះស្រាយ​គ្នា បែរជា​ប្តី​មិន​ហ៊ាន​ចូលខ្លួន​ឡើយ ហើយ​ចេះ​តែ​ទៅ​រករឿង​នាង​ជា​បន្តបន្ទាប់​គួរ​ឲ្យ​ខ្លាច ទើប​ពេល​នេះ​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​សុំ​ឲ្យ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ថែម​ទៀត ៕