ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូ​រ៉ូ​ឡា​ព្រលះ​ប្រជា​ការពារ​សាលា​ខណ្ឌទួលគោក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌទួលគោក​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ពីរ​នាក់​ចេញពី​ផឹកស៊ី​បើករថយន្ត​បុក​ចំហៀង​ខាងឆ្វេង​ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ​តែ​មិន​មាន​រង​របួស​ទេ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌទួលគោក​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ពីរ​នាក់​ចេញពី​ផឹកស៊ី​បើករថយន្ត​បុក​ចំហៀង​ខាងឆ្វេង​ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ​តែ​មិន​មាន​រង​របួស​ទេ រថយន្ត​បង្ក​ព្យាយាម​រត់គេច​តែ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ជួយ​ដេញចាប់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៧ មីនា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-3734 ជិះ​ដោយ​បុរស​ពីរ​នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បើក​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-4811 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បណ្ដាល​​ឱ្យ​រង​ការ​ខូចខាត​បែក​ក្បាំង​ម៉ូតូ​ខាង​មុខ​ខ្ទេច​តែ​មិន​មាន​រង​របួស​ដល់​ម្ចាស់​ម៉ូតូ​នោះ​ទេ ភ្លាម​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ដល់​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា​ខាងកើត​ទើបត្រូវ​បាន​ក្រុម​ម៉ូតូ​ឌុប​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ដេញ​ឃាត់​ចាប់​បាន​នៅ​កន្លែង​នោះ​តែ​ម្ដងទៅ ។

បើ​តាម​សម្ដី​របស់​ម្ចាស់​រថយន្ត​ដែល​មានឈ្មោះ ប៉ូ សុខ​តា​ល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅ​ម្ដុំ​សូ​ឡា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ទើបតែ​ចេញ​​មក​ពី​ផឹកស៊ី​ក្នុង​ហាង​មួយ​ម្ដុំ​ផ្សារ​សំណង់​១២​គោលបំណង​បើករថយន្ត​ត្រលប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​កំពុង​តែ​បើកបរ​ស្រាប់តែ​មាន​ម៉ូតូ​ខាងលើ​ដែល​មាន​ម្ចាស់​ម៉ូតូ​ស្រវឹង​ផង​នោះ​បើក​រេ​ពេញ​ផ្លូវ​ហើយ​បាន​ជ្រុល​ទៅ​​បុក​រថយន្ត​របស់​គាត់​ចំហៀង​ខាងឆ្វេង​រថយន្ត​បណ្ដាល​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ ភ្លាម​នោះ​ដោយ​រូប​គាត់​ខ្លាច​ត្រូវ​គេ​វៃ​រថយន្ត​របស់​គាត់​ទើប​គាត់​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​នោះ​ទៅ ។

ចំពោះ​ជន​រង​គ្រោះ​វិញ​បានឱ្យ​ដឹង​ថា រូប​គាត់​ទើបតែ​មក​ពី​ធ្វើការ​ហើយ​បំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្ដុំ​ទឹកថ្លា​លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រង​យន្ត​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​របស់​គាត់​តែ​ម្ដង ។ ក្រោយ​​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​បើករថយន្ត​បង្ក​ទៅ​កន្លែង​កើតហេតុ​វិញ​ដើម្បី​ឱ្យ​ខាង​អ្នក​បង្ក និង​ជន​រង​គ្រោះ​និយាយ​គ្នា ហើយ​ក្រោយមក​ខាង​បង្ក​បាន​ជួយ​ចេញថ្លៃ​ខូចខាត​ទៅ​ខាង​រង​គ្រោះ​ចំនួន​៤០​ដុល្លារ​ដើម្បី​​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕