ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែលជា​ផឹក​ចំ​ស្រា​បើក​រត់​ហើយ​មើលទៅ !

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅ​រទេះ​លក់​គុយទាវ​កំពុង​តែ​ឈប់​លក់​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ទឹក​ស៊ុប​ស្រោច​លើ​ស្ត្រី​ជា​អ្នកលក់​គុយទាវ​រង​របួសធ្ងន់ និង​ខ្ទាត​ត្រូវ​បុរស​ម្នាក់​ដែល​ឈរ​ទិញ​រង​របួសស្រាល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅ​រទេះ​លក់​គុយទាវ​កំពុង​តែ​ឈប់​លក់​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ទឹក​ស៊ុប​ស្រោច​លើ​ស្ត្រី​ជា​អ្នកលក់​គុយទាវ​រង​របួសធ្ងន់ និង​ខ្ទាត​ត្រូវ​បុរស​ម្នាក់​ដែល​ឈរ​ទិញ​រង​របួសស្រាល ចំណែក​រថយន្ត​បង្ក​បាន​បើក​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួសធ្ងន់​២​នាក់​ទើប​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេ​លា​​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៧ មីនា ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​៣៧១ ស្ថិត​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក Scion ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 1AF-2877 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​ល្បឿន​លឿន និង​បើក​រេ​ពេញ​ផ្លូវ​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​រទេះ​លក់​គុយទាវ​មួយ​គ្រឿង ដែល​កំពុង​តែ​ឈប់​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវត្រូវ​រថយន្ត​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្ត្រី​ជា​អ្នកលក់​គុយទាវ​ម្នាក់​ត្រូវ​ទឹក​ស៊ុប​ស្រោច​ពេញ​ខ្លួន​រង​របួសធ្ងន់ និង​បុរស​ម្នាក់​ទៀត​ដែល​ឈរ​ចាំ​ទិញ​គុយទាវ​ត្រូវ​បាន​ខ្ទាត​កញ្ចក់​ត្រូវ​ដៃ​ខាងស្តាំ និង​ទឹក​​ស៊ុប​ស្រោច​ខ្លួន​រង​របួសស្រាល រីឯ​រទេះ​លក់​គុយទាវ​រង​ការ​ខូចខាត​វៀច​ដែក​កាង​ខាងក្រោយ និង​ធ្លាក់​ទូកញ្ចក់​ទៅ​ដី ចំណែកឯ​រថយន្ត​បង្ក​ធ្លាក់​កាង​ខាង​មុខហើយ​មិន​បាន​ឈប់​ទេ​ធ្វើការ​ដោះស្រាយ​នោះ​ទេ​បែរ​ជា​​បន្ថែម​ល្បឿន​បើក​រត់​ទាំង​សភាព​ភ័យ​ស្លន់ស្លោ​បាន​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ បាន​បើក​វ៉ា​ជេ​ង​ខាងឆ្វេង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ស្រប​ទិស​គ្នា​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស់​ទិស​​គ្នា​មួយ​គ្រឿង​ទៀត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-6367 បើកបរ​ដោយ​បុរស​ពីរ​នាក់​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ហោះ​ផ្លោង​បោក​ទៅ​និង​កញ្ចក់​ខាង​មុខ​រថយន្ត​រង​របួសធ្ងន់​ទាំង​ពីរ​​នាក់ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ពីរ​នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន រីឯ​ស្ត្រី​ដែល​ជា​អ្នកលក់​គុយទាវ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ​បង្អែក​ច្បារ​អំពៅ ។ ចំណែកឯ​ម៉ូតូ និង​រទេះ​លក់​គុយទាវ​រួម​ទាំង​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕