ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​លើ​ផ្លូវជាតិ ម្ខាង​ចុះ​ពីលើ​ទួល​ព្រលះ​គ្នា​មានអី​…

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ជាតិ​៥៧ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ ខណៈ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​នៅ​លើ​ផ្លូវជាតិ ស្រាប់តែ​ម៉ូតូ​មួយ​គ្រឿង​ទៀត

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ជាតិ​៥៧ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ ខណៈ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​នៅ​លើ​ផ្លូវជាតិ ស្រាប់តែ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ចុះ​ពីលើ​ទួល​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន​បណ្តាល​ឱ្យ​បុក​គ្នា​ពេញទំហឹង​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៧ មីនា ត្រង់​ចំណុច​មុខ​វត្ត​រតន​សោ​ភ័ណ ហៅ​កោង​កាង ស្ថិត​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​លោក​អនុសេនីយ៍ទោ ហែ​ន ពុ​ច នាយ​រង​ផ្នែក​ដំណោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាល​មក​ពី​កត្តា​មនុស្ស​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​ដោយ​ជន​រង​គ្រោះ​ទី​១​ជា​អ្នកបើកបរ​ម៉ូតូ ឈ្មោះ មាស់ វុ​ធ​លី​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួសស្រាល បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន 1B-2966 រង​ការ​ខូចខាត​ធ្ងន់ អ្នក​រួម​ដំណើរ​ទី​១-​ឈ្មោះ ពៅ អ៊ី​ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួសស្រាល អ្នក​រួម​ដំណើរ​ទី​២-​ឈ្មោះ ពៅ ភូ​យូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួសស្រាល អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឈិ​ត បូ​រ៉ា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ជា​ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួសធ្ងន់​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1D-6209 និង​អ្នក​រួម​ដំណើរ​ឈ្មោះ លាម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទាំង អស់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕