បើករថយន្តលឿនមិនប្រយ័ត្ន រេចង្កូតក្រឡាប់រថយន្តរបួស៣នាក់
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃ៧ មីនា ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦១-១៦២
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃ៧ មីនា ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦១-១៦២
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃ៧ មីនា ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦១-១៦២ ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយឯកឯង ដែលអ្នកបើកបរធ្វើដំណើរ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុដោយថយន្តតួរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេត្តព្រះសីហនុ 2A-3565 អ្នកបើកបរឈ្មោះ ទ្រី តូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ក្នុងភូមិត្រពាំងក្រឡាញ់ ឃុំទំពូង ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់។
ប្រភពបានបន្តថា លុះរថយន្តមកដល់ចំណុចកើតហេតុខាងលើ រថយន្តមានល្បឿនលឿនក៏រេចង្កូតក្រឡាប់ ដែលបណ្ដាលឲ្យអ្នកដំណើរចំនួន២នាក់រងរបួសនៅក្នុងហេតុការណ៍នោះដែរ។ ជនរងគ្រោះដែលរួមដំណើរជាមួយនោះមាន ទី១-ឈ្មោះ ស៊ីម សុផាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្រាំងសារ័ត្ន ឃុំឃ្មាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(រងរបួសធ្ងន់)។
ទី២- ឈ្មោះ មាស រស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីសំនៅ ភូមិពង្រ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(របួសស្រាស)។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅពេទ្យបង្អែកកងពល ស្រុកស្រែអំបិល ខេត្តកោះកុង៕
ចែករំលែកព័តមាននេះ