ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សប្រុសស្រី១៣៨នាក់ សមត្ថកិច្ចបង្រ្កាបនៅក្លឹបកម្សាន្តML កំពុងសួរយកចម្លើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០ ២២ នេះ​មនុស្ស ១៣៨​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​នៅ​ក្លឹ​ប​កម្សាន្ត ML…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០ ២២ នេះ​មនុស្ស ១៣៨​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​នៅ​ក្លឹ​ប​កម្សាន្ត ML ស្ថិត​ក្នុង​ទឹកដី​ខណ្ឌចំការមន កំពុង​ស្ថិត​ក្នុង​ការ​សួរ​យក​ចម្លើយ​ពី​សំណាក់​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា មនុស្ស​១៣៨​នាក់ ក្នុង​នោះ​មាន​ប្រុស​៨០​នាក់ ស្រី​៥៨​នាក់ ៖ .​ខ្មែរ​២២​នាក់ (​ដោយសារ​សុខភាព បញ្ជូន​ទៅ​ពេទ្យ​៤​នាក់​) ជនជាតិ​ថៃ​ម្នាក់ ជនជាតិ​ភូមា​ម្នាក់ ចិន​៥២ នាក់​។ ក្នុង​នោះ​ស្រី​៥៨​នាក់ ចិន​២៣​នាក់ ខ្មែរ​២១​នាក់ វៀតណាម​១៤ នាក់​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​ពាក់ព័ន្ធ​ល្បែងស៊ីសង​គ្រឿងញៀន និង​ការ​ប្រើប្រាស់​អា​វុ​.​ធ​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ស្ថិត​នៅ​ក្លឹ​ប​កម្សាន្ត ML មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ប្រឡាយ​លូ​១០៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ព័ត៌មាន​បឋម​លោក សាន សុខ​សីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ថា ពិតជា​មាន​ករណី​បង្ក្រាប​ក្លឹ​ប ML ប្រាកដ​មែន​ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រើប្រាស់​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់ ដោយ​កំពុង​អនុវត្ត​តាម​នីតិវិធី​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា ការ​បង្ក្រាប​ក្លឹ​បក​ម្សា​ន​ML នេះ​មនុស្ស​មួយ​ចំនួន​អាច​មាន​ពាក់ព័ន្ធ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​ប្រើប្រាស់​នូវ​សារធាតុ​ញៀន និង​មាន​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ថែម​ទៀត ដែល​សមត្ថកិច្ច​ជំនាញ​កំពុង​បើក​ការ​សាកសួរ​។
សូម​រម្លឹក​ថា ចាប់តាំងពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​មន្ដ្រី​ថ្នាក់​ក្រោម​ជាតិ​ចូលរួម​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស ល្បែងស៊ីសង​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ​រួច​មក​បាន​សង្កេត​ឃើញ​ថា អាជ្ញាធរ​គ្រប់​បណ្ដា​រាជធានី​ខេត្ត សស្រាក់សស្រាំ រៀបចំ​កម្លា​ង​ចេញ​បង្ក្រាប​ទីតាំង​បន​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ​រហូត​មានការ​ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​រាប់​សិប​នាក់ បញ្ជូន​ទៅ​តុលាការ និង​មាន​ឃុំខ្លួន ដោយ​មិន​លើកលែង​។

ដូច្នេះ​ពេល​នេះ​មនុស្ស​ប្រមាណ​១៣៨​នាក់ ដែល​បង្ក្រាប​ដោយ​កម្លាំង​សមត្ត​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រឈម​ជាប់​ពន្ធនាគារ​បន្ត​ទៀត​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយលើកាសែតកោះសន្តិភាព៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ