ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​កម្ទេច​គម្រោង​វាយប្រហារ​ប្រឆាំង​គ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ី​ឌី​ត

9 ឆ្នាំ មុន

អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​៧ មីនា​ថា មនុស្ស​៧​នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​មុន ហើយ​ពួក​គេ​ជាប់​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ក្រុម​រ៉ា​ឌី​កាល់​ក្នុង​នោះ​មាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផង​រៀបចំ​ការ​វាយប្រហារ​

អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​៧ មីនា​ថា មនុស្ស​៧​នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​មុន ហើយ​ពួក​គេ​ជាប់​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ក្រុម​រ៉ា​ឌី​កាល់​ក្នុង​នោះ​មាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផង​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ប្រឆាំង​បណ្តា​សមាជិកគ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

ការ​ចាប់ខ្លួន​មនុស្ស​ទាំងនោះ​កើត​មាន​មុន​ទស្សនកិច្ច​នៅ​ម៉ា​ឡេ​ស៊ី​នា​ថ្ងៃ​ទី​២៦ កុម្ភៈ របស់​ព្រះមហាក្សត្រ SALMAN របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។ ប្រមុខ​ប៉ូលិស​ម៉ា​ឡេ​ស៊ី​លោក KHALID ABU BAKAR ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា មនុស្ស​ទាំងនោះ​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ប្រឆាំង​បណ្តា​សមាជិកគ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ។ យើង​ចាប់​បាន​ពួក​គេ​ទាន់​ពេលវេលា ។

ការ​ចាប់ខ្លួន​មនុស្ស​ទាំង​៧​នាក់​នោះ​ដែល​មាន​ជនបរទេស​៦​នាក់ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ មីនា ។ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ជើងការ ចាប់តាំងពី​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ខែមករា ឆ្នាំទៅ​មិ​ញ នៅ​ក្រុង​ហ្សា​ការ​តា រដ្ឋធានី​ឥណ្ឌូ​ណេ​ស៊ី​មក ៕