ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប្រា​ដូ​បែក​កង់​ហោះ​ទៅ​ព្រលះ​ឡង់​គ្រី​ស្ស័​រយ៉ា​ង​ចាស់ដៃ​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ប្រា​ដូ​មួយ​គ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​លឿន​បាន​បែក​កង់​ហើយ​ហោះ​ឡើង​សួនច្បារ​ផ្លូវជាតិ​លេខ​៦ ទៅ​បុក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ដែល​ធ្វើ​ដំណើរ​លើ​ចំណែក​ផ្លូវ​ម្ខាង​ទៀត បណ្តាល​ឱ្យ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​ហើយ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​ដឹក​ស្រា​បៀរ​ធ្លាក់​រាយ​ពេញ​ផ្លូវ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ប្រា​ដូ​មួយ​គ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​លឿន​បាន​បែក​កង់​ហើយ​ហោះ​ឡើង​សួនច្បារ​ផ្លូវជាតិ​លេខ​៦ ទៅ​បុក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ដែល​ធ្វើ​ដំណើរ​លើ​ចំណែក​ផ្លូវ​ម្ខាង​ទៀត បណ្តាល​ឱ្យ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​ហើយ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​ដឹក​ស្រា​បៀរ​ធ្លាក់​រាយ​ពេញ​ផ្លូវ និង​បង្ក​ឱ្យ​មនុស្ស​២​នាក់​បាន​រង​របួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៧ មីនា ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​មុខ​ផ្សារ​ព្រែក​លាប ក្នុង​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាក​ប្រា​ដូ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-1122  បើកបរ​ដោយ​ស្ត្រី​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើង ។ ចំណ​ក​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9839 បើក​ដោយ​ឈ្មោះ ស្វាយ សុខ​ឃឿ​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ប្រា​ដូ​ខាងលើ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ចូល​រាជធានី​ភ្នំពេញ​ក្នុង​ល្បឿន​លឿន ។ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ស្រាប់់តែ​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​រ៉េ​ចង្កូត​មក​ខាងឆ្វេង និង​ហោះ​រំលង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ចំហៀង​ខាងឆ្វេង និង​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​កង់​៣​ដឹក​ភេ​ស​ជ្ជះ (​មានទឹក​គ្រូ​ច និង​ស្រា​បៀរ​) ពេញទំហឹង​បណ្តាល​ឱ្យ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​កង់​បី​២​នាក់​បាន​រង​របួស  ។ បន្ទាប់​ពី​គ្រោះថ្នាក់​នគរបាល​បាន​ចុះ​ទៅ​វាសវែង​រួច​ស្ទូច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​រា​ចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ ៕