ការប្រយុទ្ធគ្នាស្លាប់30នាក់ នៅភូមាជិតព្រំដែនចិន
រដ្ឋាភិបាលភូមាថ្លែងថា មនុស្ស៣០នាក់ស្លាប់កាលពីថ្ងៃទី៦ មីនា ក្នុងការប៉ះទង្គិចគ្នានានារវាងពួកឧទ្ទាម និងកងកម្លាំងសន្តិសុខភូមានៅតំបន់មួយកំពុងមានចលាចលជិតព្រំដែនចិន ។

នេះជាការប្រឈមមួយសម្រាប់នយោបាយរបស់រដ្ឋាភិបាលលោកស្រីអ៊ួង សាន់ស៊ូជី ដែលមានទិសដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្តាជនជាតិភាគតិចដែលកំពុងតស៊ូប្រឆាំងរដ្ឋអំណាចកណ្តាល ។
កាលពីសប្តាហ៍មុន លោកស្រីអ៊ួង សាន់ស៊ូជី បានជួបជាមួយគណៈប្រតិភូមួយរបស់បណ្តាក្រុមប្រដាប់អាវុធតំណាងឱ្យបណ្តាជនជាតិភាគតិច ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមក្នុងសន្និសីទសន្តិភាពមួយ ។ គណបក្សលោកស្រីស៊ូជី ដែលដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៥ ដោយសន្យាពីការបង្រួបបង្រួមជាតិ ហើយសន្និសីទនេះគឺសំដៅបង្កើតដំណើរការសន្តិភាពមួយ ។
ទាក់ទិននឹងការប្រយុទ្ធគ្នាចុងក្រោយនេះ ពួកឧទ្ទាមក្រុម MNDAA បានបើកធ្វើមុនពេលព្រឹកព្រលឹមនូវការវាយប្រហារមួយប្រឆាំងបណ្តាប៉ុស្តិ៍ប៉ូលិសបណ្តាទីតាំងយោធា និងបណ្តាតំណាងរបស់អាជ្ញាធរនៅទីក្រុង LAUKKAI ទីប្រជុំជនតំបន់ KOKANG ភាគឦសានភូមា ។
តាមរដ្ឋាភិបាលថា មនុស្ស៣០នាក់ ក្នុងនោះមានជនស៊ីវិល និងប៉ូលិសបានត្រូវស្លាប់ ហើយបណ្តាសណ្ឋាគារ និងរថយន្តទាំងឡាយរងការបំផ្លាញ ។ ម្យ៉ាងទៀត ប៉ូលិស៤នាក់ជាប់ជាចំណាប់ខ្មាំង ។ ចំណែកទូរទស្សន៍ភូមាគូសបញ្ជាក់ថា ការប្រយុទ្ធគ្នាកំពុងតែបន្ត ។
ក្រុម MNDAA ជាផ្នែកមួយនៃក្រុមសម្ព័ន្ធភាពខាងជើងជាក្រុមចម្រុះនៃបណ្តាក្រុមឧទ្ទាម ហើយជាក្រុមជីវពលខ្លាំងមួយក្នុងចំណោមក្រុមជីវពលខ្លាំងៗរបស់ប្រទេស ៕
ចែករំលែកព័តមាននេះ