ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ថ្មី​ស្តី​ពី​អន្តោប្រវេសន៍

9 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៦ មីនា បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ថ្មី​ស្តី​ពី​អន្តោប្រវេសន៍​ដែល​នៅ​តែ​មាន​ភាព​ចម្រូងចម្រាស់​ខ្លាំង​ព្រោះ​កម្រិត​យ៉ាង​ខ្លាំង​លទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៦ មីនា បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ថ្មី​ស្តី​ពី​អន្តោប្រវេសន៍​ដែល​នៅ​តែ​មាន​ភាព​ចម្រូងចម្រាស់​ខ្លាំង​ព្រោះ​កម្រិត​យ៉ាង​ខ្លាំង​លទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​សម្រាប់​ជនជាតិ​ប្រទេស​៦​ដែល​មាន​សាសនិក​អ៊ិ​ស្លា​ម​ភាគច្រើន ។

ប្រទេស​អីុ​រ៉ា​ក់​ដែល​ទាក់ទិន​នឹង​ក្រិ​ត្យ​ទី​មួយ​ស្តី​ពី​អន្តោប្រវេសន៍​នោះ​លើក​នេះ​ត្រូវ​បាន​ដក​ចេញ​ខុស​ពី​ស៊ូ​ដង់ ស៊ី​រី អីុ​រ៉​ង់ លី​ប៊ី សូ​ម៉ា​លី និង​យេ​ម៉ែ​ន ។ ម្យ៉ាងទៀត​បណ្តា​អ្នកមាន​ប័ណ្ណ​បៃតង​និង​មាន​ទិដ្ឋាការ​នឹង​ត្រូវ​បានការ​ពារ​រួច​នឹង​អាច​បន្ត​មក​កាន់​សហរដ្ឋអាមេរិក ។

ក្រិ​ត្យ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១៦ មីនា ទៅ សម្រាប់​រយៈពេល​៩០​ថ្ងៃ ។ នេះ​បើ​តាម​ឯកសារ​នានា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ មីនា ដោយ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក ។ ការ​ផ្អាក​ទទួល​ជនភៀសខ្លួន​ក៏​នៅ​តែ​រក្សា​ទុក​សម្រាប់​រយៈពេល​១២០​ថ្ងៃ ក៏​ប៉ុន្តែ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​មានកម្ម​វិធី​រួច​ហើយ អាច​មាន​សិទ្ធិ​មក​បាន ។

ក្រិ​ត្យ​ទី​មួយ​របស់​លោក​ត្រាំ​ដែល​ចុះហត្ថលេខា​១​ស​ប្តា​ហ៍​ក្រោយ​លោក​ចូល​កាន់​អំណាច​បង្កើត​ការ​ក្តៅក្រហាយ​ទូ​ទាំង​ពិភពលោក ។ ក្រិ​ត្យ​នោះ​ត្រូវ​គេ​ចោទ​ថា​ប្រកាន់​ការ​រើសអើង​ចំពោះ​ជន​អ៊ិ​​ស្លា​ម​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ។ ក្រិ​ត្យ​ទី​២​នេះ​អាច​រំលង​ឧបសគ្គ​របស់​តុលាការ ដែល​ផ្អាក​ការ​អនុវត្ត​ក្រិ​ត្យ​ទី​មួយ​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ៕