ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំ​ដៅ​ការទូត​រវាង​ម៉ា​ឡេ​ស៊ី និង​កូរ៉េ​ខាងជើង​ហាមឃាត់​ដូច​គ្នា​មិន​ឱ្យ​ជនជាតិ​រៀង​ៗ​ខ្លួន​ចាកចេញ

9 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ហាមឃាត់​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទាំងអស់​មិន​ឱ្យ​ចាកចេញ​ដោយសារ​ជម្លោះ​ការទូត​ជាមួយ​កូរ៉េ​ខាងជើង នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់ អះអាង​កាលពី​ថ្ងៃ​ទី​៧ មីនា ថា

បន្ទាប់​ពី​ការ​ហាមឃាត់​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទាំងអស់​មិន​ឱ្យ​ចាកចេញ​ដោយសារ​ជម្លោះ​ការទូត​ជាមួយ​កូរ៉េ​ខាងជើង នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់ អះអាង​កាលពី​ថ្ងៃ​ទី​៧ មីនា ថា បណ្តាជន​ជាតិ​ម៉ា​ឡេ​ស៊ី​គឺជា​ចំណាប់ខ្មាំង​នៅ​កូរ៉េ​ខាងជើង ។

ខណៈ​ភាព​តានតឹង​កើន​ខ្លាំង​រវាង​ប្រទេស​ទាំង​២ ក្រោយ​ការ​ធ្វើឃាត​នា​ខែកុម្ភៈ លោក​គី​ម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​លោក​គី​ម ជុង​អ៊ុ​ន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ខែកុម្ភៈ ក្នុង​សេចក្តី​ប្រកាស​មួយ​លោក​រ៉ា​ហ្សា​ក់ ថ្លែង​ថា នេះ​ជា​អំពើ​គួរ​ឱ្យ​ស្អប់ខ្ពើម​មួយ​ដែល​យក​ជនជាតិ​របស់​យើង​ធ្វើ​ជា​ចំណាប់ខ្មាំង ដោយ​មើល​ស្រាល​ចំពោះ​រាល់​ច្បាប់​អន្តរជាតិ និង​បណ្តា​បទដ្ឋាន​ខាង​ការទូត ។

ជា​ការ​តបត​វិញ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ហាមឃាត់​បណ្តាជន​ជាតិ​កូរ៉េ​ខាងជើង​មិន​ឱ្យ​ចាក​ចេញពី​ដែនដី​របស់​ខ្លួន​ដែរ ។

ប្រមុខ​ប៉ូលិស​ម៉ា​ឡេ​ស៊ី​ប្រកាស​មុន​នេះ​បន្តិច​ថា ជនជាតិ​កូរ៉េ​ខាងជើង​២ ឬ​៣​នាក់​លាក់ខ្លួន​នៅ​ក្នុង​ស្ថានទូត​កូរ៉េ​ខាងជើង​ប្រចាំ​ក្រុង​គូ​ឡា​ឡាំ​ពួរ ។

ម៉ា​ឡេ​ស៊ី​កំណត់​អត្តសញ្ញាណ​ជនជាតិ​កូរ៉េ​ខា​ជើង​៨​នាក់ ដែល​តាម​រក​ចាប់ខ្លួន​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើបអង្កេត ក្នុង​នោះ​មាន​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​របស់​ប្រទេស​នេះ ហើយ​ចោទប្រកាន់​អាជ្ញាធរ​ក្រុង​ព្យុ​ង​យ៉ាង​ថា បដិសេធ​មិន​រួម​សហការ​ជាមួយ​ការ​ស្រាវជ្រាវ ។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ឆ្លើយ​តប​វិញ ចំពោះ​ការ​ចោទប្រកាន់​របស់​ម៉ា​ឡេ​ស៊ី ដោយ​ហាមឃាត់​បណ្តោះអាសន្ន​មិន​ឱ្យ​បណ្តាជន​ជាតិ​ម៉ា​ឡេ​ស៊ី​ចាក​ចេញពី​ដែនដី​ខ្លួន ដើម្បី​ធានា​ដល់​សន្តិសុខ​របស់​បណ្តាជន​ជាតិ និង​ពួក​អ្នកការទូត​ខ្លួន​នៅ​ម៉ា​ឡេ​ស៊ី ។ នេះ​ជា​ការ​អះអាង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ។ តាម KCNA ថា វិធានការ​នេះ​នឹង​មាន​ជា​ធរមាន​រហូត​ដល់​ឧប្បត្តិហេតុ​ដែល​កើត​មាននៅ​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ ។

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ចេញ​បញ្ជា​ដល់ប៉ូលិស​ឱ្យ​រារាំង​ជនជាតិ​កូរ៉េ​ខាងជើង មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​រហូត​ដល់​សន្តិសុខ​ជនជាតិ​ម៉ា​ឡេ​ស៊ី​នៅ​កូរ៉េ​ខាងជើង​ត្រូវ​បាន​ធានា រួច​រូប​លោក​បាន​ធ្វើការ​កោះ​ប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ៕