ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថយចុះថយឡើង! ប្រូងចូល​ទឹក​ស្អុយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​មួយ​គ្រឿង​មានដឹក​ដើមឈើ​​ ​បាន​ជ្រុល​ចង្កូត​ធ្លាក់​មួយ​​កំណាត់​​​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​បង្ហូរ​​បឹង​ត្របែក​​ខណៈ​​​​ដែល​ថយ​ចុះឡើង​ៗ​​រក​កន្លែង​ចូល​ចត ​ដើម្បី​រក​កន្លែង​ស្ទូច​ដើមឈើ​ទម្លាក់​ចុះ​យក​ទៅ​ដាំ​នៅ​ក្នុង​ការដ្ឋាន​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​ក្បែរ​នោះ ​​សំណាងល្អ​ហើយ​ ដែល​មនុស្ស​មិន​ទទួល​​​​​​រងគ្រោះថ្នាក់​។​

ហេតុការណ៍​នេះ​ ​​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង៥០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី០៧ ​មីនា ស្ថិត​ក្នុង​ប្រឡាយ​បង្ហូរទឹក​ ​លើផ្លូវ​លេខ១០៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​ ។

បើតាម​ប្រភព​​​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​បាន​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​​គេ​​ឃើញ​មាន​​រថយន្ត​ធុន​ធំ ពណ៌​ត្រួយ​ចេក  ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A-៧៦៧៧​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះវិបុល អាយុ​ជាង២០​ឆ្នាំ ​មាន​​ផ្ទុក​​ដោយ​ដើមឈើ​ជា​ច្រើន​ដើម ​មក​ពីខាង​កៀនស្វាយ ដើម្បី​យក​មក​ដាំ​លំអរ​នៅ​ក្នុង​ការដ្ឋាន​ស្ថានីយប្រេងឥន្ធនៈ​មួយ​ដែល​នៅ​ក្បែរ​នោះ ​។​ លុះ​មក​ដល់​ចំណុច​​កើតហេតុ​ខាងលើ រថយន្ត​ធន់​ធំ​នោះ​ថយ​ចុះឡើង​ៗ ដើម្បី​រក​កន្លែង​ចូល​ចត​ដើម្បី​ស្ទូច​ទម្លាក់​ដើមឈើ​ទាំងនោះ​ចុះ​ ក៏​ស្រាប់​តែ​ជ្រុល​ចង្កូត​ធ្លាក់​បុក​បង្កាន់ដៃ​ប្រឡាយតែម្តង ។​