ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសពេល​ទៅ​ហើយ ! ទើបតែ​បញ្ជូន​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​…

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ទាំង​កំរាល​ពេញទំហឹង​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស់​គ្នា បណ្តាល​ឲ្យ​ស្ត្រី​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដល់​ពាក់​កណ្តាលផ្លូវ

ខេត្តកណ្តាល ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ទាំង​កំរាល​ពេញទំហឹង​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស់​គ្នា បណ្តាល​ឲ្យ​ស្ត្រី​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដល់​ពាក់​កណ្តាលផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤​និង​៤៥ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ទី​១-​ឈ្មោះ ហេង ផល្លា អាយុ​២៤​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ​កាត់ដេរ​សួន​ឧស្សាហកម្ម​សំរោង​ធំ​មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ និង​ម្នាក់​ទៀត​ឈ្មោះ ឌី ដា​នី អាយុ​ប្រហាក់ប្រហែល​គ្នា ជាក​ម្មការ​នី​រោងចក្រ​កាត់​ជាមួយ​គ្នា​មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​បាន​ដាច់ខ្យល់​ស្លាប់​ពាក់​កណ្តាលផ្លូវ​ទាំង​២​នាក់​ក្រោយ​ពេល​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ។

ចំណែក​រថយន្ត​បង្ក​ម៉ាក HYUNDAI ប្រភេទ​ដឹក​ទំនិញ​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​3D-0397​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ប្រភព​និយាយ​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ធ្វើកា​រវេ​ណ​យប់​នៅ​រោងចក្រ​ខាងលើ​ក្នុង​ទិស​ដៅ​ភ្នំពេញ​-​អ្នក​លឿង​គោលបំណង​ទៅ​ផ្ទះ ។ លុះ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​រោងចក្រ​បាន​ប្រហែល​ជិត​មួយ​គីឡូ​ដី​ក៏​ត្រូវ​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស់​គ្នា​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​ប្រហែលជា​អ្នកបើកបរ​រថយន្ត​ងោ​គ​បាន​រ៉េ​ច​ង្កូ​ចម​ក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​បើកបរ​ខាងស្តាំ​ដៃ​ទាំង​កំរាល​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

បន្ទាប់​មក​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ដោយ​ម្នាក់​ឮ​ថា​មាន​ផ្ទៃពោះ ផង​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​ទាំង​២​នាក់ ។ ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ៕