ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេបញ្ជាការ​រង​ខេត្ត​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​…

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នាយទាហាន​ម្នាក់​ផឹកស៊ី​ស្រវឹង​ជោក​ហើយ​បើកបរ​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ មីនា

ខេត្តឧត្តរមានជ័យ ៖ នាយទាហាន​ម្នាក់​ផឹកស៊ី​ស្រវឹង​ជោក​ហើយ​បើកបរ​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី​​យប់ ថ្ងៃ​ទី​៦ មីនា ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ក្រ​វ៉ា​ត់​ព្រំដែន ក្នុងភូមិ​សែន​មនោ​រម្យ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ជន​រង​​គ្រោះ​ឈ្មោះ ទៀង សា​ខន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ឋានន្តរសក្តិ​វរសេនីយ៍ឯក ជា​មេ​បញ្ជា​ការសឹក​រង​ខេត្ត រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង បើកប​រថយន្តមួយ​គ្រឿង​​ម៉ាក Lexus RX-300 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ស្ករ  ពាក់​ស្លាក​លេខ  ភ្នំពេញ 2K-9569 បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បណ្តាល​ឲ្យ​បុក​បង្កាន់ដៃស្ពាន​ស្លាប់ ។

ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ក​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​បានចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង និង​ធ្វើការ​សាកសួរ​ព័ត៌មាន​ហើយមាន​គេ​អះអាង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ស្រវឹង​ជោកជាំ ហើយ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ពេក បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ផ្លូវលំ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ស្លាប់​បាត់បង់​ជីវិត ៕