ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បង្រ្កាប​ល្បែងអនឡាញ «ស្កាយណេត អ៊ីនធើណេត កាហ្វេ» ឃាត់ខ្លួន ៧នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការបង្រ្កាបទីតាំង​ល្បែងអនឡាញមួយកន្លែង យីហោ«ស្កាយណេត អ៊ីនធើណេត កាហ្វេ» ដោយបានធ្វើការឃាត់ខ្លួន​ជនជាតិចិន ៦នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតទូរទស្សន៍ជាច្រើនគ្រឿង។…

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការបង្រ្កាបទីតាំង​ល្បែងអនឡាញមួយកន្លែង យីហោ«ស្កាយណេត អ៊ីនធើណេត កាហ្វេ» ដោយបានធ្វើការឃាត់ខ្លួន​ជនជាតិចិន ៦នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតទូរទស្សន៍ជាច្រើនគ្រឿង។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤ និង ១០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅទីតាំងល្បែង​អនឡាញ ស្ថិតនៅក្នុងក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាល បានឱ្យដឹងថា ទីតាំងខាងលើនេះ បើកដំណើរការជាលក្ខណៈអ៊ីនធើណេត ប៉ុន្តែបែរជាលួចបង្កប់ល្បែងស៊ីសងមួយចំនួន តាមប្រព័ន្ធអនឡាញ ដែលមានអ្នកចូលលេង​ជារៀងរាល់ថ្ងៃ ជាពិសេសជនជាតិចិនតែម្ដង។ កន្លងមក បើទោះបីជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន​ធ្វើការណែនាំជាបន្តបន្ទាប់ហើយក្ដី ក៏ទីតាំងនេះ នៅតែល្មើសលួច​បើកល្បែងជ្រកក្រោមស្លាកអ៊ីន​ធើណេត ដោយមិនខ្វល់អ្វីឡើយ។

ប្រភពដដែលបានប្រាប់ទៀតថា បន្ទាប់ពីការស្រាវជ្រាវរកឃើញថា ទីនោះ មានបង្កប់ល្បែងបែបនេះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅធ្វើការបង្រ្កាបតែម្ដង​។

ខណៈនោះ កម្លាំងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតទូរទស្សន៍ ចំនួន ៣៨គ្រឿង និងសម្ភារៈមួយចំនួនទៀត ដែលបម្រើឲ្យល្បែងអនឡាញខាងលើនោះ។

ប្រភពខាងលើ បានបញ្ជាក់ប្រាប់​ថា ក្រោយពេលឃាត់ខ្លួន និងរឹបអូសយកបាន មនុស្សទាំង ៧នាក់ រួមជាមួយនិងសម្ភារៈទាំងអស់ ត្រូវបាននាំទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ​ពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ