ខេត្តកំពង់ឆ្នាំង ៖ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក នៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ បានដឹកនាំសមាជិក សមាជិកា មកប្រគល់អំណោយជាផ្ទះ សប្បុរសធម៌ ក្រុម១៥៧ ជូនអ្នកស្រី គ្រួច ម៉ុន ដែលជាជនទីទ័លក្រគ្មានទីពឹង ខណដែលស្វាមីរបស់អ្នកស្រីដែលជាអតីតយោធិនទើបទទួលមរណៈភាពថ្មីៗ ហើយអ្នកស្រីទទួលបន្ទុកចញ្ចឹមកូនចំនួន៥នាក់ ។
អ្នកស្រី គ្រួច ម៉ុន រស់នៅក្នុងភូមិជួញជិត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែកអំណោយនេះគឺជាការឧបត្ថម្ភរបស់លោក Francis Tan និងក្រុមហ៊ុន Sysnet and Solutions Pte Ltd មកពីប្រទេសសិង្ហបុរី ។
ទន្ទឹមនឹងនោះក្រុមការងារក៏បានធ្វើការប្រគល់អំណោយជូន ទៅដល់ជនក្រីក្រ ដែលរស់នៅក្នុងតំបន់នោះចំនួន៤គ្រួសារ និងកុមារកំព្រាចំនួន ២៥នាក់ផងដែរ។ចំពោះជនក្រីក្រក្នុងមួយគ្រួសារទទួលបាន៖-អង្ករ ២៥គីឡូក្រាម-ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ-អំបិល ១គីឡូក្រាម-ស្កសរ ១គីឡូក្រាម-ប៊ីចេង ០.៥គីឡូក្រាម-ប្រេងឆា ១លីត្រ-មី ១កេះ-ត្រីខ ១០កំប៉ុង កន្ទេល ១-មុង ១-ភួយ ១-ថវិកា ៥០,០០០រៀល (ដោយឡែកចំពោះបងស្រីម្ចាស់ផ្ទះ ទទួលបានថវិកា ២០០,០០០រៀល) ។ ចំពោះកុមារកំព្រាទទួលបាន៖-កាតាប ១-សៀវភៅ ២ក្បាល-ប៉ិច ១ដើម-ខ្មៅដៃ ១ដើម-ស្បែកជើង១គូ ៕
ចែករំលែកព័តមាននេះ