ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កំពុង​ប្រឡង​ជិត​២០​នាក់​ស្លា​.​ប់ ក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​ក្នុង​ថ្នាក់​

1 ឆ្នាំ មុន

អាហ្វហ្គានីស្ថាន ៖ ប៉ូ​លី​សអា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា ការ​វា​.​យ​ប្រហារ​ដោយ​គ្រាប់បែក​អត្តឃា.ត​

អាហ្វហ្គានីស្ថាន ៖ ប៉ូ​លី​សអា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា ការ​វា​.​យ​ប្រហារ​ដោយ​គ្រាប់បែក​អត្តឃា.ត​នៅ​ម​ជ្ឍ​មណ្ឌល​សិក្សា​មួយ​ក្នុង​រដ្ឋធានី Kabul បាន​ស​ម្លា​.​ប់​និស្សិត​ចំនួន ១៩​នាក់ និង​ជិត ៣០​នាក់​ទៀត​រង​របួស​។

ការ​ផ្ទុះ​ដ៏​កក្រើក​កើតឡើង​នៅ​ម​ជ្ឍ​មណ្ឌល​អប់រំ Kaaj ស្ថិត​ក្នុង​តំបន់ Dasht-e-Barchi ភាគ​ខាងលិច​រដ្ឋធានី នៅ​ពេល​សិស្ស​កំពុង​អនុវត្ត​ការ​ប្រឡង​។

សាក្សី​បាន​ប្រាប់ BBC ដូច្នេះ​ថា ជន​រង​គ្រោះ​ភាគច្រើន​ជា​ស្រី​។ សិស្ស​ម្នាក់​ដែល​បាន​រង​របួស​ក្នុង​ការ​វា​.​យ​ប្រហារ​នោះ​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះ​ថា មាន​មនុស្ស​ប្រហែល ៦០០​នាក់​នៅ​ក្នុង​ថ្នាក់​នៅ​ពេល​ការ​វា​.​យ​ប្រហារ​កើតឡើង​។

ម​ជ្ឍ​មណ្ឌល​សិក្សា Kaaj គឺជា​មហាវិទ្យាល័យ​ឯកជន​ដែល​បើក​បង្រៀន​ទាំង​សិស្ស​ប្រុស និង​សិស្ស​ស្រី​។ សាលា​ភាគច្រើន​សម្រាប់​ក្មេង​ស្រី​ត្រូវ​បាន​បិទ​ចាប់តាំងពី​ក្រុម​តា​លី​បង់​ឡើង​ដឹកនាំ​ប្រទេស​សារ​ជា​ថ្មី​នៅ​ខែសីហា ឆ្នាំ​មុន ប៉ុន្តែ​សាលា​ឯកជន​មួយ​ចំនួន​នៅ​បន្ត​បើក​។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ក្រុម​ណាមួយ​អះអាង​ថា​ជា​ទ​ង្វើ​របស់​ពួក​គេ​ឡើយ​។

នៅ​ថ្ងៃ​សុក្រ ទី ៣០​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​តា​លី​បង់​បាន​និយាយ​ថា ក្រុម​សន្តិសុខ​របស់​ខ្លួន​នៅ​កន្លែង​កើតហេតុ និង​បាន​ថ្កោលទោស​ការ​វា​.​យ​ប្រហារ​នោះ​។

លោក Abdul Nafy Takor និយាយ​ថា ការ​វា​.​យ​ប្រហារ​លើ​ជន​ស៊ី​វិល​គឺជា​ការ​បង្ហាញ​ពី​ភាព​ឃោរឃៅ​អមនុស្សធម៌ និង​កង្វះ​ស្តង់ដា​សីលធម៌​របស់​សត្រូវ​។

ការ​វា​.​យ​ប្រហារ​នោះ​ក៏​ត្រូវ​បាន​អា​មេ​រិ​ក​ថ្កោលទោស​ផង​ដែរ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ