សមត្ថកិច្ចតាមប្រមាញ់ចោលួចគោ៥ក្បាលរបស់ប្រជាពលរដ្ឋ
ខេត្តតាកែវ ៖ មានករណីលួចគោរបស់ពលរដ្ឋម្នាក់ឈ្មោះ អ៊ុត ភាព ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឈើនាងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ ដោយលួចគោអស់ចំនួន៥ក្បាល មេ២ក្បាល
ខេត្តតាកែវ ៖ មានករណីលួចគោរបស់ពលរដ្ឋម្នាក់ឈ្មោះ អ៊ុត ភាព ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឈើនាងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ ដោយលួចគោអស់ចំនួន៥ក្បាល មេ២ក្បាល
ខេត្តតាកែវ ៖ មានករណីលួចគោរបស់ពលរដ្ឋម្នាក់ឈ្មោះ អ៊ុត ភាព ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឈើនាងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ ដោយលួចគោអស់ចំនួន៥ក្បាល មេ២ក្បាល កូន៣ក្បាល លុះវេលាម៉ោង១៤និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរាមអណ្តើក និងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេចបានស្រាវជ្រាវរកឃើញ មុខសញ្ញាជនសង្ស័យឈ្មោះ នង រ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិគោករកា ឃុំរាមអណ្តើក ស្រុកគិរីវង់ ។
បច្ចុប្បន្នសត្វគោចំនួន៥ក្បាលត្រូវសមត្ថកិច្ចសហការជាមួយលោកមេឃុំ-មេភូមិបានប្រគល់ឱ្យជនរងគ្រោះវិញ ។ ចំណែកជនសង្ស័យខាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកានស្នងការដ្ឋាន ៕
ចែករំលែកព័តមាននេះ