ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​កីឡដ្ឋាន​ទាំង​៨ នៃ​ក្រប​ខណ្ឌ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រវត្តិសាស្ត្រ​លើក​ដំបូង​នៃ​ក្រប​ខណ្ឌ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា Cambodian

រាជធានីភ្នំពេញ ៖ ប្រវត្តិសាស្ត្រ​លើក​ដំបូង​នៃ​ក្រប​ខណ្ឌ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា Cambodian Premier League ដែល​ក្លិប​ទាំងអស់​មាន​កីឡដ្ឋាន​ក្នុង​ការ​បម្រើ​ដល់​ការ​ប្រកួត​ជា​ម្ចាស់ផ្ទះ​រៀង​ៗ​ខ្លួន ដែល​ស្រប​តាម​របត់​ថ្មី​នៃ​កំណែទម្រង់ ក្រុម​លី​គ​បាល់ទាត់​កម្ពុជា ។ នេះ​ជា​ការ​វិត្ត​ថ្មី​បន្ថែម​ទៀត​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ​តែបើ​យើង​ក្រឡេក​ទៅ​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ការ​ប្រកួត​បាល់ទាត់​ជាតិ​នេះ​ប្រើប្រាស់​តែ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​តែ​មួយ​ប៉ុណ្ណោះ​។

ឥឡូវនេះ​យើង​មក​ស្គាល់​កីឡដ្ឋាន​ទាំង​៨​នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២២​នេះ​ដែល​បាន​បង្ហាញ​ដោយ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា Cambodian Premier League ៖

១.​កីឡដ្ឋាន ព្រី​ន​ស៍ (Prince Stadium) ស្ថិត​ក្នុង​រា​ធានី​ភ្នំពេញ ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​វិសាខា

២.​កីឡដ្ឋាន កង​យោធពលខេមរភូមិន្ទ (Army Stadium) ស្ថិត​ក្នុង​រា​ធានី​ភ្នំពេញ ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ Tiffy Army FC

៣.​កីឡដ្ឋាន ហនុមាន Hanuman Stadium ស្ថិត​ក្នុង​ខេត្តសៀមរាប ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ

៤.​កីឡដ្ឋាន ស្មា​ត អរ​.​អេស​.​អិន (Smart RSN Stadium) ស្ថិត​ក្នុង​រា​ធានី​ភ្នំពេញ ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន

៥.​កីឡដ្ឋាន កំពង់ស្ពឺ (Kampong Speu Stadium) ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល​ដ៍

៦.​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉ែ (Cambodia Airways Stadium) ស្ថិត​ក្នុង​រា​ធានី​ភ្នំពេញ ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​បឹង​កេ​ត

៧.​កីឡដ្ឋាន​ស្វាយ​រៀង (Svay Rieng Stadium) ស្ថិត​ក្នុង​ខេត្តស្វាយរៀង ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង

៨.​កីឡដ្ឋាន​គី​រី​វង់​សុខ​សែន​ជ័យ (Kirivong Sok Sen Chey Stadium) ស្ថិត​ក្នុង​ខេត្តតាកែវ ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​គី​រី​វង់​សុខ​សែន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ