ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរតក​ជំនឿ​នៃ​អ្នកស្រុក​អង្គរ​ចំពោះ «​ជម​4»

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលណា​គេ​ចូលរួម​ក្នុង​ពិធី​ប្រពៃណី​មួយ​ចំនួន​របស់​អ្នកស្រុក​អង្គរ ដូច​ជា ពិធី​លៀង​មេមត់ ចូល​រូប ឡើងអ្នកតា បង្កក់កូន ជាដើម គេ​តែង​ឮ ចាស់​ៗ​និយាយ​គ្នា​ពី​ការ​រៀបចំ​ស្លាធម៌ បាយសី និង​ជម

ខេត្តសៀមរាប ៖ កាលណា​គេ​ចូលរួម​ក្នុង​ពិធី​ប្រពៃណី​មួយ​ចំនួន​របស់​អ្នកស្រុក​អង្គរ ដូច​ជា ពិធី​លៀង​មេមត់ ចូល​រូប ឡើងអ្នកតា បង្កក់កូន ជាដើម គេ​តែង​ឮ ចាស់​ៗ​និយាយ​គ្នា​ពី​ការ​រៀបចំ​ស្លាធម៌ បាយសី និង​ជម ដែល​ជា​គ្រឿង​រណ្តាប់​។ បើ​ក្នុង​ពិធី​បញ្ចូល​រូប «​ជម​៤» គឺជា​គ្រឿង​រណ្តាប់​ដែល​គេ​មិន​អាច​ខកខាន​នោះ​ទេ​។

តើ​អ្វី​ជា​«​ជម​៤»​? គេ​ប្រើ​ជម​នេះ​ក្នុង​ពិធី​អ្វីខ្លះ ?
តាម​ការ​ពន្យល់​របស់​អ្នកស្រី​គង់ ដែល​ជា​គ្រូ​បញ្ចូល​រូប និង​ព្យាបាល​ជំងឺ​នៅ​ភូមិ​នគរ​ក្រៅ ដែល​ជា​ភូមិ​នៅ​ជាប់​នឹង​បរិវេណ​ក្រុង​អង្គរធំ ជម​៤ គឺជា​គ្រឿង​រណ្តាប់​មួយ​ជើងពាន​តូច ដែល​ក្នុង​នោះ​ឃើញ​មាន​ម្លូ​៤​ដុំ ហើយ​ក្នុង មួយ​ដុំ​ៗ​មាន​៤​សន្លឹក មាន​ស្លា​៤​ដុំ ទៀន​៤​ដើម​នៅ​គ្រប់​ខាង និង​១​ដើម​ទៀត​ដាក់​បញ្ឈរ​ត្រង់​កណ្តាល​លើ​អង្ករ​មួយ​កូន​ពែង ធូប​៥​សរសៃ និង​ប្រាក់​៦០០​រៀល​។ គេ​តែង​ឃើញ​ជម​៤​នេះ ត្រូវ​បាន​រៀបចំ​អម​ជាមួយនឹង​បាយសី​ដែល​ធ្វើ​ពី​ដើម​ចេក ដែល​ដោត​ផ្កា ទៀន ធូប ស្ទើរតែ​គ្រប់​កិច្ច​ពិធី ។

តាម​ការ​រៀបរាប់​របស់​គ្រូ​បញ្ចូល​រូប​រូប​នេះ​បញ្ជាក់​ថា គេ​ប្រើ​ជម​៤​នេះ​នៅ​ក្នុង​កិច្ច​ពិធី សំខាន់​ៗ​ទាក់ទង​នឹង​គ្រូ​កំណើត ដូច​ជា​ពិធី​បញ្ចូល​រូប​ជាដើម ។ ការ​រៀបចំ​ជម​នេះ បើ​ចំពោះ​អ្នក​ដែល​មាន​គ្រូ​កាន់​ដូច​ជា​អ្នកស្រី​ជាដើម ត្រូវធ្វើ​តម្កល់​ទុកជា​ប្រចាំ​លើ​អាសនៈ មួយ​សីល​(៧​ថ្ងៃ ឬ​៨​ថ្ងៃ​) ទើប​ដូរ​ម្តង ហើយ​ត្រូវ​រក្សា​ជា​ប្រចាំ​។ បើ​ក្នុង​កិច្ច​ពិធី ផ្សេង​ៗ គេ​គ្រាន់តែ​រៀបចំ​ចប់​ពិធី​ក៏​រុះរើ​បាន ៕