រាជធានីភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយ នៅផ្ទះសំណាក់យីហោ «ស៊ុន សេន» ដោយដកហូតគ្រឿងញៀនបាន២កញ្ចប់តូច និងឧបករណ៍វេចខ្ចប់មួយចំនួនទៀតផងដែរ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង០៤ និង៤៥នាទីល្ងាច ថ្ងៃទី០៦ មីនា ស្ថិតលើផ្លូវលេខ៩៣ ភូមិ១៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះសុខ ដន ហៅអយ អាយុ៣៥ឆ្នាំ ជាអ្នកហៅម៉ូយរថយន្ត ស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ មានស្រុកកំណើតនៅភូមិតាសែន ឃុំស៊ីទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ដោយមានការសហការល្អពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ដោយបានដឹងថា បុរសជាជនស្ស័យខាងលើ កំពុងតែយកផ្ទះសំណាក់នេះ ដើម្បីធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។
ដូច្នេះ កម្លាំងរបស់លោក ក៏បានឆ្មក់ចុះបង្ក្រាបតែម្តង ។ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់ខាងលើនេះដែរ កម្លាំងមានសម្ថកិច្ច បានធ្វើការឆែកឆេរនៅក្នុងបន្ទប់ស្នាក់នៅចំនួនមួយកន្លែង ដោយបានរកឃើញគ្រឿងញៀន២កញ្ចប់តូច រួមទាំងឧបករណ៍សំរាប់វេចខ្ចប់ចំនួនទៀតផង ។
ចែករំលែកព័តមាននេះ