ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ និង​រថយន្ត ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​និង​១០​នាទី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទល់មុខ​បុរី​ញូ​វ​ថោ​ន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​និង​១០​នាទី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទល់មុខ​បុរី​ញូ​វ​ថោ​ន បណ្ដាល​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បាន​បុក​ម៉ូតូ​រង​គ្រោះ ហើយ​ម៉ូតូ​រេ​ចង្កូត​ជ្រុល​ល្បឿន​ទៅ​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​២​នាក់​ទៀត​កំពុង​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​បែក​ចាន ដឹក​យក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ​។

បងប្រុស​របស់​សាកសព​បាន​ប្រាប់​ថា សាកសព​មានឈ្មោះ រឿ​ន  ផានិត ហៅ​ប៉ែ​ត អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ព្រៃ​ពពេល ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​រង់ចាំ​សាច់ញាតិ​ដើម្បី​មក​ទទួល​សព យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕