ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ធ្វើ​ផ្លូវ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម្ម ដោយ​រ៉ូ​ឡូ​ថយក្រោយ​កិន​ចំ

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​លើ​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​លើ​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម្ម​។ លោក​វរៈសេនីយ៍ត្រី សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍​ទទួល​បន្ទុក​ចរាចរណ៍​បាន​ប្រាប់​ថា ជន​រង​គ្រោះ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ឈ្មោះ រិ​ន រ៉ៃ​មីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​ធ្វើ​ផ្លូវ ស្នាក់​នៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ត្រូវ​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​នៅ​ក្រោម​ទម្ងន់​កង់​រ៉ូ​ឡូ​ធ្វើ​ផ្លូវ ខណៈ​ដែល​កំពុង​បំពេញការងារ ហើយ​ត្រូវ​បាន​អ្នក​បើក​រ៉ូ​ឡូ​ថយក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​កិន​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។

បន្ទាប់​ពី​កើតហេតុ​រួច អ្នកបើកបរ​រ៉ូ​ឡូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​មក​កាន់​អធិការ​ស្រុក ហើយ​ជនសង្ស័យ​ជា​អ្នក​បើក​រូ​ឡូ​ឈ្មោះ សុខ ឆ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ទាំង​ជន​បង្ក និង​ជន​រង​គ្រោះ បច្ចុប្បន្ន​មក​ធ្វើ​កម្មករ​ធ្វើ​ថ្នល់​ជាមួយ​គ្នា​។ សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​មក​ពី​អ្នក​បើក​រ៉ូ​ឡូ​ថយក្រោយ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​ជាមួយ​ជន​រង​គ្រោះ​ឈរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​កើត​មាន​ឡើង​៕