ធ្លាក់ឧទ្ធម្ភាគចក្រមួយនៅជប៉ុនស្លាប់9នាក់
ប៉ូលិសរាយការណ៍នាថ្ងៃទី៦ មីនាថា មនុស្ស៩នាក់ស្លាប់ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង ក្នុងតំបន់ភ្នំមួយនៃកោះណាហ្គាណូ ភាគកណ្តាលជប៉ុន ។
បណ្តាសារព័ត៌មានជប៉ុនគូសបញ្ជាក់ថា

បណ្តាសារព័ត៌មានជប៉ុនគូសបញ្ជាក់ថា បណ្តាក្រុមជួយសង្គ្រោះនិងកងឯកភាពមួយនៃកងកម្លាំងស្វ័យការពារជប៉ុនបានរកឃើញសាកសពជនរងគ្រោះទាំងនេះដែលសុទ្ធតែជាបុរសនៅខាងក្នុងនិងនៅជុំវិញ បំណែកឧទ្ធម្ភាគចក្រ ។
ឧទ្ធម្ភាគចក្រធុន BELL 412 EP នោះជារបស់អាជ្ញាធរមូលដ្ឋានត្រូវហោះហើរទៅចូលរួមសមយុទ្ធជួយសង្គ្រោះមួយនៅតំបន់ភ្នំ ពេលវាធ្លាក់នារសៀលថ្ងៃទី៥ មីនា លើភ្នំ HACHIBUSE កោះណាហ្គាណូ ។
ព្រឹកថ្ងៃទី៦ មីនា ប៉ូលិសមូលដ្ឋានគូសបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ៩នាក់ ក្រោយប្រតិបត្តិការតាមរុករក ដែលពន្យារពេលដោយសារលក្ខខណ្ឌឧតុនិយមអាក្រក់ ។
ប៉ូលិសតំបន់កំណត់ដឹងអត្តសញ្ញាណជនរងគ្រោះ៥នាក់ គឺអ្នកបើកនិងអ្នកពន្លត់ភ្លើងតំបន់ណាហ្គាណូ៤នាក់ ។ ប៉ូលិសត្រូវកំណត់អត្តសញ្ញាណជនរងគ្រោះ៤នាក់ទៀត ។
ឧទ្ធម្ភាគចក្រនោះហោះចេញពីព្រលានយន្តហោះ MATSUMOTO ស្ថិតនៅក្បែរកន្លែងធ្លាក់ ។ ក្រៅពីអ្នកបើកក្នុងឧទ្ធម្ភាគចក្រនោះមានអ្នកពន្លត់ភ្លើង៧នាក់និងវិស្វករម្នាក់៕
ចែករំលែកព័តមាននេះ