ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល និង​ស៊ី​រី

9 ឆ្នាំ មុន

ការ​កើនឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​អីុ​រ៉ា​ក់ និង​នៅ​ភាគ​ខាងជើង​ស៊ី​រី បង្ក​ឱ្យ​មានការ​រត់​ភៀសខ្លួន​របស់​ជន​ស៊ី​វិល​ជា​ច្រើន​សិប​ពាន់​នាក់​ដែល​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​សភាពការណ៍​មនុស្សធម៌​ក្នុង​

ការ​កើនឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​អីុ​រ៉ា​ក់ និង​នៅ​ភាគ​ខាងជើង​ស៊ី​រី បង្ក​ឱ្យ​មានការ​រត់​ភៀសខ្លួន​របស់​ជន​ស៊ី​វិល​ជា​ច្រើន​សិប​ពាន់​នាក់​ដែល​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​សភាពការណ៍​មនុស្សធម៌​ក្នុង​ប្រទេស​ទាំង​២​នេះ ។

អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ OIM គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥ មីនា ថា នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​មនុស្ស​ដល់​ទៅ​ជាង​៤៥.០០០​នាក់ បាន​ភៀសខ្លួន​មក​កាន់​ជំរំ​នានា​តាំងពី​ការ​ចាប់ផ្តើម​ការ​វាយលុក​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ មក ដើម្បី​បណ្តាញ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចេញពី​ភាគ​ខាងលិច​ទីក្រុង​ធំ​ទី​២​នេះ​របស់​អីុរ៉ា​ក់មក ។

ចំណែក​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ អ​.​ស​.​ប OCHA និយាយ​ថា នៅ​ភាគ​ខាងជើង​ស៊ី​រី​ចំនួន​ជនភៀសខ្លួន​មាន​ដល់​៦៦.០០០​នាក់ ។ បណ្តា​គ្រួសារ​ទាំងមូល​រត់គេច​ចេញពី​ប្រយុទ្ធ​គ្នា ជា​ពិសេស​ពី​ការ​វាយលុក​២ គឺ​មួយ​របស់​កងទ័ព​តួ​ក​គី និង​ពួក​ឧទ្ទាម​ជា​សម្ព័ន្ធមិត្ត ហើយ​មួយទៀត​ជា​ការ​វាយលុក​របស់​កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​រុ​ស្ស៊ី ។

នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជន​ស៊ី​វិល​បាន​រត់​ភៀសខ្លួន​មក​កាន់​ជំរំ​នានា​ដែល​បង្កើត​ឡើង​ក្នុង​តំបន់​វាល​ខ្សាច់​ជុំវិញ​ទីក្រុង​នេះ ៕