ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​ចោល​មី​ទ្ទីង​គាំទ្រ​លោក​នៅ​អា​ល្លឺ​ម៉​ង់ ប្រធានាធិបតី​តួ​ក​គី​ចោទ​ថា ចាត់ការ​បែប​ណា​ហ្ស៊ី

9 ឆ្នាំ មុន

ភាព​តានតឹង​កើត​មាន​រវាង​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ។

ពេល​កំពុង​ធ្វើ​យុទ្ធនាការ​ពេញបន្ទុក​សម្រាប់​គម្រោង​បោះ​ប្រជាមតិ​លើ

ភាព​តានតឹង​កើត​មាន​រវាង​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ។

ពេល​កំពុង​ធ្វើ​យុទ្ធនាការ​ពេញបន្ទុក​សម្រាប់​គម្រោង​បោះ​ប្រជាមតិ​លើ​ការ​ពង្រីក​អំណាច​របស់​លោក​ប្រធានាធិបតី​តួ​ក​គី​បានឃើញ​មី​ទ្ទីង​មួយ​ចំនួន​របស់​លោក​ត្រូវ​លុប​ចោល ។ អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​បាន​លុប​ចោល​ជា​ពិសេស​មី​ទ្ទីង​២ ក្នុង​បណ្តា​ទីក្រុង​អា​ល្លឺ​ម៉​ង់​នា​ស​ប្តា​ហ៍​នេះ ខណៈ​មាន​ជនជាតិ​តួ​ក​គី​ដល់​ទៅ​៣​លាន​នាក់​រស់នៅ​អា​ល្លឺ​ម៉​ង់ ។

ក្នុង​អង្គ​មី​ទ្ទីង​មួយ​នាទី​ក្រុង​អីុ​ស្តង់​ប៊ុល លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​មាន​ប្រតិកម្ម​ថា ពួក​អា​ល្លឺ​ម៉​ង់​ពួក​អ្នកឯង​ពុំ​បាន​ធ្វើ​អ្វី​សោះ​ពី​លទ្ធិប្រជាធិបតេយ្យ ហើយ​ទ​ង្វើ​របស់​ពួក​អ្នកឯង​ពុំ​ខុស​គ្នា​នឹង​ទ​ង្វើ​របស់​ពួក​ណា​ហ្ស៊ី​ឡើយ ។ ខ្ញុំ​គិត​ថា អា​ល្លឺ​ម៉​ង់​បាន​បោះបង់​ចោល​ចាប់តាំងពី​យូរ​មក​ហើយ នូវ​ទ​ង្វើ​ទាំងនេះ ។ យើង​ពិតជា​គិត​ខុស​មែន ។

ចំណែក​អធិការបតី​អូ​ទ្រី​ស លោក CHRISTIAN KERN កាលពី​ថ្ងៃ​ទី​៥ មីនា អំពាវនាវ​ឱ្យ​ហាមឃាត់​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល បណ្តា​កិច្ចប្រជុំ​ឃោសនាបោះឆ្នោត​របស់​ពួក​អ្នកនយោបាយ​តួ​ក​គី ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត WELT AM SONNTAG លោក CHRISTIAN KERN វាយតម្លៃ​ថា ការ​បង្កើត​របប​ប្រធានាធិបតី​នៅ​តួ​ក​គី​នឹង​ធ្វើ​ឱ្យ​ខ្សោយ​ដល់​នីតិរដ្ឋ នឹង​កម្រិត​ការ​បែងចែក​អំណាច ហើយនឹង​ធ្វើ​ផ្ទុយ​ពី​បណ្តា​តម្លៃ​របស់​សហភាព​អឺរ៉ុប ។

លោក​បន្ត​ថា តួ​ក​គី​ដើរ​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​អឺរ៉ុប​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ សិទ្ធិ​មនុស្ស និង​បណ្តា​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ជាន់ឈ្លី ។ សេរីភាព​សារព័ត៌មាន​ក្លាយជា​ពាក្យ​ចម្លែក​មួយ ។ លោក​ស្នើ​ឱ្យ​បញ្ចប់​ការ​ពិភាក្សា​ពី​ការ​ចូល​របស់​តួ​ក​គី​ក្នុង​សហភាព​អឺរ៉ុប ៕