ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​យន្តហោះ MIG-23 ស៊ី​រី​និយាយ​ថា​យន្តហោះ​ខ្លួន​ត្រូវ​បាញ់​ធ្លាក់

9 ឆ្នាំ មុន

អ្នក​បើក​យន្តហោះ MIG-23 របស់​កងទ័ពអាកាស​ស៊ី​រី​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​៤ មីនា នៅ​ដែនដី​តួ​ក​គី​ជាប់​ព្រំដែន​ថ្លែង​ទៅ​កាន់​អាជ្ញាធរ​តួ​ក​គី​ថា​យន្តហោះ​របស់​គេ​ត្រូវ​បាញ់​ធ្លាក់​ពេល​ហោះហើរ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ

អ្នក​បើក​យន្តហោះ MIG-23 របស់​កងទ័ពអាកាស​ស៊ី​រី​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​៤ មីនា នៅ​ដែនដី​តួ​ក​គី​ជាប់​ព្រំដែន​ថ្លែង​ទៅ​កាន់​អាជ្ញាធរ​តួ​ក​គី​ថា​យន្តហោះ​របស់​គេ​ត្រូវ​បាញ់​ធ្លាក់​ពេល​ហោះហើរ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​តំបន់​អីុដ​លី​ប​ភាគ​ពាយ័ព្យ​ស៊ី​រី ។ នេះ​ជា​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​៥ មីនា របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​តួ​ក​គី ANATOLIE ។

អ្នក​បើក​យន្តហោះ​នោះ​ដែល​អាច​លោត​ចេញ​តាម​ឆត្រយោង​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​ជួយ​សង្គ្រោះ​តួ​ក​គី​មួយ​ក្រុម​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត HATAY ។ យន្តហោះ​ធុន MIG-23 របស់​គេ​បាន​ហោះ​ចេញពី​ទីក្រុង LATTAQUIE ភាគ​ពាយ័ព្យ​ស៊ី​រី ។

អ្នក​បើក​យន្តហោះ​ចម្បាំង​នោះ​អាយុ​៥៦​ឆ្នាំ​រង​របួស​ដោយ​ការ​បាក់ឆ្អឹង ពិសេស​បាក់ឆ្អឹង​ខ្នង​តែបើ​តាម​អ្នកនាំពាក្យ​មន្ទីរពេទ្យ​ថា​រូបគេ​របួស​មិន​ដល់​ថ្នាក់​អាច​ស្លាប់​ទេ ៕