ភាពតានតឹងកើនឡើងថែមទៀត កាលពីថ្ងៃទី៦ មីនា ដោយសារការបាញ់មីស៊ីល៤គ្រាប់ ដែល៣គ្រាប់ហោះហើរធ្លាក់ដល់ដែនទឹកជប៉ុន ។ នេះជាការបង្កហេតុមួយមិនអាចអត់ឱនឱ្យបានចំពោះជប៉ុន ហើយជាការផ្គើនថ្មីសម្រាប់ប្រធានាធិបតីអាេមរិក លោកដូណាល់ត្រាំ ។
តើការបាញ់មីស៊ីលទាំងនេះជាការឆ្លើយតបមួយចំពោះសមយុទ្ធរួមប្រចាំឆ្នាំរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដែលចាប់ផ្តើមកាលពីសប្តាហ៍មុន ជាសមយុទ្ធធ្វើឱ្យរបបកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរដែរមែនឬ? តាមធម្មតាក្រុងព្យុងយ៉ាងតែងគំរាមកំហែងពួកសត្រូវពីការសងសឹកដោយគ្មានការត្រាប្រណី ។ កូរ៉េខាងជើងមានមហិច្ឆតាបង្កើតមីស៊ីលបាលីស្ទិករំលងទ្វីប ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់ទ្វីបអាមេរិក ក៏ប៉ុន្តែលោកដូណាល់ ត្រាំ សន្យាថា ប្រការនេះនឹងពុំកើតមានឡើយ។
យោងតាមក្រុងសេអ៊ូលថា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល៤គ្រាប់ទៅកាន់សមុទ្រជប៉ុន ។ កូរ៉េខាងត្បូងក៏ដូចជាសម្ព័ន្ធមិត្តអាេមរិកកំពុងតែធ្វើការវិភាគយ៉ាងល្អិតល្អន់ ចំពោះការបាញ់មីស៊ីលទាំងនេះ ។ អ្នកនាំពាក្យម្នាក់របស់អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងគូសបញ្ជាក់ថា មីស៊ីលទាំងនេះហោះហើរចម្ងាយ១.០០០គីឡូម៉ែត្រ ហើយហោះដល់កម្ពស់២៦០គីឡូម៉ែត្រ ។ អ្នកនាំពាក្យនេះបន្តថា វាអាចដែលនោះជាមីស៊ីល ICBM ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូអាបេ បញ្ជាក់ថា មីស៊ីល៣គ្រាប់ធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ដែលលាតសន្ធឹងរហូតដល់២០០ម៉ាយណូទិក (៣៧០គីឡូម៉ែត្រ) នៃឆ្នេរសមុទ្ររបស់ខ្លួន ។
ប្រសិនបើកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនតែជាលើកទី២ប៉ុណ្ណោះ ដែលគ្រាប់មីស៊ីលធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចដាច់មុខ ZEE របស់ជប៉ុន ។
លោកស៊ីនហ្សូ អាបេ ថ្លែងថា ការបាញ់មីស៊ីលផ្ទួនៗរបស់កូរ៉េខាងជើងជាអំពើបង្កហេតុសម្រាប់សន្តិសុខរបស់យើង ដោយលោកលើកឡើងពីកម្រិតថ្មីនៃការគំរាមកំហែង ។ គ្មានករណីណាមួយដែលយើងអាចអត់ឱនឱ្យបានឡើយចំពោះអំពើនេះ ។
នៅក្រុងវ៉ាស៊ីនតោន ក្រសួងការបរទេសអាមេរិកបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការបាញ់មីស៊ីលទាំងនេះ ដែលអាចឱ្យយើងប្រើគ្រប់មធ្យោបាយដែលមានប្រឆាំងការគំរាមកំហែងកាន់តែខ្លាំងឡើងនោះ ។
នៅក្រុងសេអ៊ូល ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក HWANG KYO AHN ក៏ចាត់ទុកការបង្កហេតុនេះរបស់កូរ៉េខាងជើងថាជាការគំរាមកំហែងមួយដែរ ៕
ចែករំលែកព័តមាននេះ