ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រង្វាន់​ខុន​ដូ​៥​យូ​នី​ត​ជូន​អតិថិជន​​​ទិញ​គម្រោងកាល​​​ឆ្នាំ​​​មុ​ន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន ​ដែល​បាន​ទិញ​គម្រោង​លំនៅ​ឋាន​របស់​បុរី​ប៉េង ​ហួត កាលពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ២០១៦​កន្លង​ទៅ​នេះ​ ក៏​បាន​ផ្ដល់​កម្មវិធី​ពិសេស​នោះ ​គឺ​រាល់​អតិថិជន​ដែល​ទិញ​គម្រោង​នានា​ គឺ​ផ្ដល់​ជូន​សន្លឹក​ឆ្នោត

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន ​ដែល​បាន​ទិញ​គម្រោង​លំនៅ​ឋាន​របស់​បុរី​ប៉េង ​ហួត កាលពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ២០១៦​កន្លង​ទៅ​នេះ​ ក៏​បាន​ផ្ដល់​កម្មវិធី​ពិសេស​នោះ ​គឺ​រាល់​អតិថិជន​ដែល​ទិញ​គម្រោង​នានា​ គឺ​ផ្ដល់​ជូន​សន្លឹក​ឆ្នោត​​​ដើម្បី​​ចាប់​រង្វាន់​ផ្សង​សំណាង​ឈ្នះ​ខុន​ដូមួយ​យូ​នី​តរបស់​បុរី​ប៉េង​ហួត​ ដែល​កំពុង​បុក​គ្រឹះ​សាងសង់​នៅ​ក្នុង​គម្រោង​បឹង​ស្នោ ខណ្ឌ​ច្បារ​អំពៅ រាជធាន​ភ្នំពេញ ។

ពិធី​ចាប់​រង្វាន់​ផ្ដល់​ខុន​ដូ ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី០៤ មីនា ​នៅ​បុរី​ប៉េង​ហួត​បឹង​​ស្នោ ដោយ​មានការ​ចូលរួម​ពី​អតិថិជន​ជា​ច្រើន​ផង​ដែរ ។ នៅ​ល្ងាច​ថ្ងៃ​នោះ​​ដែរ ​ក៏​បាន​ស្វែងរក​ឃើញ​ម្ចាស់​ខុន​ដូ​ចំនួន​៥​យូ​នី​ត ដែល​បាន​ផ្ដល់​ជូន​អតិថិជន​ខ្លួន ក្នុង​នោះ​អតិថិជន​ទី​១-ឈ្មោះ​សួ​ស សា​រិ​ន ភេទ​ប្រុស​ ​២​-ឈ្មោះ​សៅ សិ​រៈ ​៣​-ឈ្មោះ -ហាក់ គា​លី ​​៤-​ឈ្មោះតាន់ ស៊ីវ​គង់ និងចុង​ក្រោយ​​ឈ្មោះប៉ុក សុ​ជាតិ  ។ អតិថិជន​មានសំណាង​ទាំង​៥​រូប ​សុទ្ធតែ​បាន​ទិញ​គម្រោង​របស់​បុរី​ប៉េង​ហួត កាលពី​ពាក់កណ្ដាល​ឆ្នាំ​មុន​ក្នុងអំឡុងពេល​ក្រុមហ៊ុន​ផ្ដល់​កម្មវិធី​ពិសេស​ជូន ។