សហរដ្ឋអាមេរិកនៅតែនាំមុខគេក្នុងការប្រណាំងប្រជែងបណ្តាយន្តហោះជំនាន់ទី៥ ដែលតាមប្រកិតដោយរុស្ស៊ី ។
សហរដ្ឋអាមេរិកនៅតែជាអ្នកឈានមុខគេលើការប្រណាំងប្រជែងយន្តហោះប្រដេញ ។ គឺសហរដ្ឋអាមេរិកដែលជាអ្នកផលិតបានមុនគេ យន្តហោះប្រដេញជំនាន់ទី៥ ដោយក្នុងឆ្នាំ១៩៩៧ យន្តហោះបំបាំងកាយ F-22 RAPTOR ហោះហើររួចហើយលើដែនអាកាសអាមេរិក ។ ពេលនោះការងារលើយន្តហោះប្រដេញរុស្ស៊ី T-50 ជំនាន់ទី៥ នៅពុំទាន់ចាប់ផ្តើមនៅឡើយ ទើបចាប់ផ្តើម២ឆ្នាំបន្ទាប់ពីនេះ ។
ទោះបីយ៉ាងណា ការិយាល័យសិក្សាជាច្រើនលើពិភពលោកនិយាយថា វាមិនសំខាន់ទេ ដែលនិយាយពីយន្តហោះចម្បាំងជំនាន់ទីមួយ ឬទី៥ តែប្រការសំខាន់គឺនៅពេលប្រយុទ្ធថាតើយន្តហោះទាំងនេះវាប្រសើរ ហោះលឿន ឬអន់ជាង ហើយមានចំនួនច្រើនជាងយន្តហោះរបស់សត្រូវ ។ ដោយសារហេតុផលនេះ ហើយបានជាការអភិវឌ្ឍន៍បច្ចេកវិទ្យាយោធាប្រព្រឹត្តទៅតាមជំហានៗគឺរដ្ឋមួយបង្កើតបានបច្ចេកវិទ្យាថ្មី ហើយនាំមុខគេ តែបន្ទាប់មករដ្ឋឯទៀតៗបានទិញយកមកប្រើ រួចអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់ បច្ចេកវិទ្យាប្រហាក់ប្រហែលគ្នានេះ ឬលើស ដើម្បីកាត់បន្ថយគន្លាតគ្នា ។ ទន្ទឹមនឹងនេះ គេបង្កើតបណ្តាវិធានការទប់ទល់វិញ ដែលមានប្រសិទ្ធភាព ហើយគឺប្រទេសមួយទៀតក្លាយជាអ្នកនាំមុខគេវិញ ។
ដោយធ្វើការវិភាគលើបណ្តាយន្តហោះយោធាសូវៀត និងអាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី២មក គេសង្កេតឃើញថា តើមានចំណុចប្រហាក់ប្រហែលគ្នាបែបណា។ ជារួមវាហាក់ពុំមែនជាការចម្លងពីគ្នាឡើយ ដោយពួកស្ថាបនិកយន្តហោះគ្រាន់តែអនុវត្តរលកថ្មីនៃបច្ចេកវិទ្យាប៉ុណ្ណោះ ។ វាក៏ជារឿងដូចគ្នាជាមួយបណ្តាយន្តហោះប្រដេញជំនាន់ទី៥ ដែលសុទ្ធតែផលិតដែលរត់តាមយន្តហោះធុន F-22 RAPTOR ក៏ប៉ុន្តែលក្ខណៈប្រហាក់ប្រហែលគ្នាពុំមែនជាការបញ្ជាក់ពីឆន្ទៈចម្លងគ្នានោះទេ តែតាមច្បាប់រូបវិទ្យាវាពិតជាទាមទារការប្រើវិធីសាស្ត្រប្រហាក់ប្រហែលគ្នា ដើម្បីបង្កើតការបំបាំងកាយនៃយន្តហោះ ។
អាស្រ័យហេតុនេះ ហើយទោះបីមើលពីខាងក្រៅវាមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នា ហើយមានកម្រិតអភិវឌ្ឍន៍ថ្មី (ជំនាន់ទី៥) ក៏បណ្តាយន្តហោះផលិតដោយប្រទេសផ្សេងៗវាមានលក្ខណៈខុសគ្នាដែរ ។ យន្តហោះ F-22 RAPTOR អាេមរិកជាយន្តហោះឈានមុខគេលើគ្រប់យន្តហោះដែលប្រកួតប្រជែង ។ វាចេញហោះហើរដំបូងតាំងពីឆ្នាំ១៩៩៧ ហើយដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០៥ ។ វាក៏ជាយន្តហោះជំនាន់ទី៥ ដែលផលិតច្រើន ចំណែកប្រទេសឯទៀតៗ មានមិនលើសពី១០គ្រឿងឡើយ ។
យន្តហោះ F-22 ផលិត១៨១គ្រឿង ទោះបីគេគ្រោងដំបូងផលិតដល់៧៥០គ្រឿងក្តី ។ សេដ្ឋកិច្ចអាមេរិកនៅពុំទាន់អាចឱ្យផលិតវាបន្ថែម ៕
ចែករំលែកព័តមាននេះ