ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​ចង់ឱ្យ​តម្លៃ​ប្រេង​ក្នុងឆ្នាំនេះកើនឡើង​ដល់​60​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ធុង

7 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ យោង​តាម​ប្រភព​បុគ្គល​ចំនួន​៥​នាក់​មក​ពី​ប្រទេស​ជា​សមាជិក OPEC និង​ពី​វិស័យ​ប្រេង​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចង់​ឲ្យ​តម្លៃ​ប្រេង​ឆៅ​កើន​ដល់​ប្រមាណ​៦០​ដុល្លារ​ក្នុង​១​ធុង​នា​ឆ្នាំ​នេះ ។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ យោង​តាម​ប្រភព​បុគ្គល​ចំនួន​៥​នាក់​មក​ពី​ប្រទេស​ជា​សមាជិក OPEC និង​ពី​វិស័យ​ប្រេង​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចង់​ឲ្យ​តម្លៃ​ប្រេង​ឆៅ​កើន​ដល់​ប្រមាណ​៦០​ដុល្លារ​ក្នុង​១​ធុង​នា​ឆ្នាំ​នេះ ។

ប្រភព​ទាំងនោះ​និយាយ​ថា នេះ​ជា​កម្រិត​ដែល​ប្រទេស​នេះ រួម​ជាមួយ​ដៃគូ​ជិតដិត​រួម​មាន ប្រទេស​អា​រ៉ាប់​រួម កូ​វ៉ែត និង​កា​តា ជឿជាក់​ថា នឹង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ក្នុង​តំបន់​ប្រេង​ថ្មី​ៗ ។

គួរ​បញ្ជាក់​ថា អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ដទៃ​បាន​សន្យា​កាលពី​ឆ្នាំ​មុន​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​១,៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៧​តទៅ ។ ការ​កាត់​បន្ថយ​ផលិតកម្ម​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ មាន​គោលបំណង​បង្កើន​តម្លៃ និង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​លើសលប់។

មន្ត្រី OPEC បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា ពួក​គេ​គ្មាន​គោលដៅ​ចង់​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ទេ និង​និយាយ​ថា ពួក​គេ​ចង់​កាត់​បន្ថយ​ប្រេង​ស្តុក​ទុក និង​ជួយ​ឲ្យ​ទីផ្សារ​មាន​លំនឹង​សា​ជា​ថ្មី ។

ប៉ុន្តែ​នៅ​ពីក្រោយ​ខ្នង ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ដៃគូ​ក្នុង OPEC ចង់​ឲ្យ​តម្លៃ​កើនឡើង ព្រោះតែ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​បាន​ដាក់​សម្ពាធ​ដល់​ថវិកា​របស់​ពួក​គេ និង​បង្ក​ការ​ព្រួយបារម្ភ​ពី​កង្វះខាត​ការ​ផ្គត់ផ្គង់​នា​ពេល​អនាគត ។ យ៉ាងណា​ក៏​ដោយ ពួក​គេ​មិន​ចង់​ឲ្យ​តម្លៃ​កើន​ខ្ពស់​ពេក​នោះ​ទេ ព្រោះ​វា​អាច​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ថ្ម​ប្រេង​របស់​សហរដ្ឋអាមេរិក​បង្កើន​ផលិតកម្ម​សា​ជា​ថ្មី​ម្តងទៀត ។

គម្រោង​ប្រេង​ដែល​មាន​តម្លៃ​ប្រមាណ​១​ទ្រី​លាន​ដុល្លារ​ត្រូវ​បាន​បញ្ឈប់ ឬ​ពន្យារពេល​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​មក ។ ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​បាន​បង្ក​ការ​ព្រួយបារម្ភ​ថា នឹង​ខ្វះខាត​ការ​ផ្គត់ផ្គង់ និង​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​នា​ពេល​អនាគត ។

តំបន់​ប្រេង​ត្រូវការ​រយៈពេល​៤​ឆ្នាំ ដើម្បី​សាងសង់​មុន​ពេល​អាច​ចាប់ផ្តើម​ផលិតកម្ម​បាន ខណៈ​ថ្ម​ប្រេង​របស់​សហរដ្ឋអាមេរិក អាច​នឹង​ត្រូវ​បាន​ឃួ​ង​ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​សម្រេចចិត្ត ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​បង្កើន​ផលិតកម្ម​ម្តងទៀត ខណៈ​តម្លៃ​ប្រេង​កើន​ដល់​៥០​ដុល្លារ​ក្នុង​មួយ​ធុង​នា​ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​២​ឆ្នាំ តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​មក ៕