ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​បោះពួយ​លឿន​ពេក​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​បី​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឱ្យ​យុវជន​ពីរ​នាក់​រង​របួស​ធ្ងន់​ធ្ងរ​ ​និង​របួសស្រាល​ម្នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​បី​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឱ្យ​យុវជន​ពីរ​នាក់​រង​របួស​ធ្ងន់​ធ្ងរ​ ​និង​របួសស្រាល​ម្នាក់  ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-1230 បើកបរ​ដោយ​យុវជន​បី​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក និង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឱ្យ​នាក់​បើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ដួល​បោក​ក្បាល​ទៅ និង​បង្កាន់ដៃស្ពាន​រង​របួស​ធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ម្នាក់​ទៀត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ចំណែកឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង​ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រលប់​ទៅ​ផ្ទះ​វិញ ៕