ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus ត្រៀម​ទឹកប្រាក់​30​លាន​ដុល្លារ ដើម្បី​ចែចូវ Sanchez ពី​ក្លិប​កាំភ្លើង​ធំ

7 ឆ្នាំ មុន

ក្រោយ​ពី​បាន​លេចឮ​ព័ត៌មាន​ថា ក្លិប​កាំភ្លើង​ធំ Arsenal គ្រោង​បញ្ចប់​កុងត្រា​ជាមួយ​កីឡាករ Alexis Sanchez រួច​មក សារព័ត៌មាន​អ៊ី​តា​លី Corriere dello Sport ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា

ក្រោយ​ពី​បាន​លេចឮ​ព័ត៌មាន​ថា ក្លិប​កាំភ្លើង​ធំ Arsenal គ្រោង​បញ្ចប់​កុងត្រា​ជាមួយ​កីឡាករ Alexis  Sanchez រួច​មក សារព័ត៌មាន​អ៊ី​តា​លី Corriere dello Sport ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា ក្លិប Juventus បាន​ត្រៀម​ទឹកប្រាក់​ជាង​30​លាន​ដុល្លារ សម្រាប់​នាំ​យក Sanchez ពី​ក្លិប Arsenal ដែល​កុងត្រា​ចាស់​របស់​ខ្សែប្រយុទ្ធ​សញ្ញា​តិ​ស៊ី​លី​រូប​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​រដូវក្តៅ​ឆ្នាំ 2018 ខាង​មុខ ។

ទន្ទឹម​នឹង​ភាព​ស្រពេចស្រពិល​ជុំវិញ​អនាគត​របស់​ខ្លួន​ក្នុង​ក្លិប Arsenal នេះ លោក Ian Wright វិ​រៈ​ក្លិប​កាំភ្លើង​ធំ ក៏​បាន​ជម្រុញ​ឱ្យ​ខ្សែប្រយុទ្ធ​រូប​នេះ​ចាក​ចេញពី Arsenal ផង​ដែរ បន្ទាប់​ពី Sanchez មិន​បាន​ជាប់​ក្នុង​ជម្រើស​កីឡាករ​11​នាក់​ដំបូង​ពេល Arsenal ប៉ះ​ហង្ស​ក្រហម Liverpool កាលពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ  ។

គេ​សង្កេត​ឃើញ​ថា ភាព​ចម្រូងចម្រាស​នេះ ផ្តើម​ចេញពី​ការ​ទាមទារ​តម្លើង​ប្រាក់​ស​ប្តា​ហ៍​របស់​កីឡាករ​វ័យ 28​ឆ្នាំ​រូប​នេះ ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ចំនួន​30​ម៉ឺន​ដុល្លារ​ក្នុង​មួយស​ប្តា​ហ៍ ខណៈ​ក្លិប Arsenal បាន​ដាក់​សំណើរ​ទៅ​វិញ​ត្រឹម​22​ម៉ឺន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ។