ក្នុងការប្រកួតក្របខ័ណ្ឌអេស្ប៉ាញព្រីមេរ៉ាលីហ្កា កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលក្រុមអ្នកមានបុណ្យ Barcelona ស្វាគមន៍ក្រុមភ្ញៀវ Celta Vigo យ៉ាងចាស់ដៃចំនួន 5គ្រាប់ទល់នឹង 0 ដោយគ្រាប់ដំបូងរកបានដោយកីឡាករ Messi នៅនាទីទី24 ។ អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺខ្សែបម្រើប្រយុទ្ធឆ្នើមរូបនេះ លើកដៃជាសញ្ញា(ទូរស័ព្ទ)ក្រោយពីអបអរជាមួយមិត្តរួមក្រុមរួច ។
ក្រុមអ្នកសារព័ត៌មានបានលើកឡើងថា នេះជាសញ្ញាមួយ ដែល Messi ចង់ក្រើនរំលឹកដល់ប្រធានក្លិប Barcelona ឱ្យយល់ព្រមនូវសំណើររបស់ខ្លួនទាំង៣ចំណុច សម្រាប់ឱ្យរូបលោកបន្តកុងត្រានៅក្នុងក្លិបនេះទៀត ខណៈកុងត្រាចាស់នៅត្រូវបញ្ចប់នៅឆ្នាំ2018 ខាងមុខ ។
គួររំលឹកថា កាលពីថ្ងៃទី1 មីនា កន្លងទៅ Messi បានដាក់សំណើរចំនួន3ចំណុច ទៅក្លិប Barcelona បើមិនចង់ឱ្យរូបលោកចាកចេញពីក្លិបអ្នកមានបុណ្យ ឬផ្លាស់ទៅលេងនៅប្រទេសចិន ដែលលក្ខខណ្ឌនោះរួមមាន ៖
1. បញ្ចប់តំណែងគ្រូបង្វឹក Luis Enrique នៅចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែយ៉ាងណាមិញនាពេលថ្មីៗកន្លងទៅ លោក Luis Enrique បានប្រកាសដើរចេញពីក្លិបរួចហើយ ។
2. Messi ទាមទារឱ្យ Barcelona នាំយកគ្រូបង្វឹកក្លិប Sevilla លោក Jorge Sampaoli មកជំនួសតំណែងលោក Luis Enrique ។
3. Messi ស្មើឱ្យ Barcelona បើកគណនីយធនាគារផ្ទាល់ខ្លួនសម្រាប់រូបលោក ដើម្បីងាយស្រួលទិញយកកីឡាករថ្មីៗចូលបន្ថែម ខណៈកីឡាកររូបនេះមិនពេញចិត្តនឹងសមត្ថភាពលេងរបស់កីឡាករ Gomes និងកីឡាករ Paco Alcacer ។
ចែករំលែកព័តមាននេះ