ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​៤​នាក់​នៅ​ស្វាយ​រៀង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា​បណ្តាល​ឲ្យ​នាយ​នគ​បាល​ថ្នាក់​វរសេនីយ៍ត្រី​ម្នាក់​ស្លាប់​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត និង​៤​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់ធ្ងរ​បាក់ជើង បាក់ដៃ និង​បែកក្បាល​សន្លប់​នៅ​នឹង​កន្លែង មូលហេតុ​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ មីនា​២០១៧ ។

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា​បណ្តាល​ឲ្យ​នាយ​នគ​បាល​ថ្នាក់​វរសេនីយ៍ត្រី​ម្នាក់​ស្លាប់​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត និង​៤​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់ធ្ងរ​បាក់ជើង បាក់ដៃ និង​បែកក្បាល​សន្លប់​នៅ​នឹង​កន្លែង មូលហេតុ​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ មីនា​២០១៧ ។

បើ​តាម​សមត្ថកិច្ច​គ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១​កើតឡើង​នៅ​ចំណុច​ច្រមុះជ្រូក​រូប​សឹ​ង្ហ ស្ថិត​នៅ​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​រវាង​ម៉ូតូ និង​ម៉ូតូ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ សូ សា​កៀង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​នគ​បាល​ឋានន្តរសក្តិ​វរសេនីយ៍ត្រី តួនាទី​ជា​អនុ​វរៈ​នគ​បាល​ការពារ​ព្រំដែន​លេខ​៦០៩ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មាន​ទីលំនៅ​ភូមិ​អូ​ក្អា​ម ឃុំ​សំបួរ​ស្រុក​ស្វាយ​ទាប របួស​ក្បាល​ផុង​លលា​ដ៌​ធ្ងន់ធ្ងរ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត រីឯ​ភាគី​ម្ខាង​ទៀត​ឈ្មោះ វ៉ា វ​ណ្ណា​លី​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង របួស​ក្បាល​ធ្ងន់ធ្ងរ​និង​បាក់ជើង​ខាងស្តាំ សន្លប់​នៅ​នឹង​កន្លែង ។  

ប្រភព​សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​តាម​ផ្លូវជាតិ​លេខ​១​ពី​លិច​មក​កើត​លុះ​មក​ដល់​ចំណុច​ច្រមុះជ្រូក​រូប​សឹ​ង្ហ​ក៏​បត់​ឆ្វេង​ចូល​មក​ផ្លូវ​លេខ​១​ចាស់ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​លោក​វរសេនីយ៍ត្រី សូ​សា កៀង អនុ​វរៈ​នគ​បាល​ការពារ​ព្រំដែន​លេខ​៦០៩ បើក​ម៉ូតូ​ពី​ទិស​ខាង​លិចទៅ​កើត​បញ្ច្រាស់ទិស​គ្នា យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​បោក​ទៅ​បុក​ឃឿ​ន​ចិញ្ចើមថ្នល់ បណ្តាល​ឲ្យ​របួស​ក្បាល​ផុង​លលា​ដ៌​ធ្ងន់ធ្ងរ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត ។ ម៉ូតូ​ទាំង​ពី​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការ​នគ​បាល​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

ករណី​ទី​២​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ខាង​មុខ​ក្លោ​ង​ទ្វា​វត្ត​បន្ទាយ ស្ថិត​នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ទាំង​សងខាង​បាក់ជើង បែកក្បាល​ធ្ងន់ធ្ងរ​ទាំង​បី​នាក់ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​កូន​តូច​ពីក្រោយ​ម្នាក់​លុះ​មក​ដល់​ខាង​មុខ​ខ្លោងទ្វា​វត្ត​បន្ទាយ ទំនងជា​ខូច​ម៉ូតូ​ក៏​ទុក​ម៉ូតូ​នៅ​លើ​ចិញ្ចើមថ្នល់ រួច​ដឹក​ដៃ​កូន​រត់​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​ឈ្មោះ សុខ សុ​ជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ នៃ​អនុ​វិទ្យាល័យ ហ៊ុន សែន ស្វាយ​តា​យាន នៅ​ភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់​រោ​ទ៌ បុក​ចំពាក់​កណ្តាល​ខ្លួន​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​បោក​ទៅ​លើ​ថ្នល់ជាតិ​បែកក្បាល និង​បាក់​ភ្លៅ​ខាងឆ្វេង​សន្លប់​នៅ​នឹង​កន្លែង រីឯ​កូនប្រុស​អាយុ​៥​ឆ្នាំ​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ចំណែក​យុវ​សិស្ស​បង្ក​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​បែកក្បាល និង​បាក់ជើង​ខាងស្តាំ​សន្លប់​នៅ​នឹង​កន្លែង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ម្នាក់ រីឯ​ស្ត្រី​ម្តាយ​និង​កូន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​ដើម្បី​សង្គ្រោះ ។ ចំពោះ​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ដោះ​ស្រា​តាម​នីតិវិធី ៕