ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​វ៉ា​ស៊ី​ន​តោន​បំផ្លាញ​ការ​សាកល្បង​មី​ស៊ី​ល​កូរ៉េ​ខាងជើង​តាម​រយៈ​ពួក HACKERS

9 ឆ្នាំ មុន

កាសែត​ញូ​វ​យ៉​ក​ថែម​អះអាង​ថា រដ្ឋការ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប៉ុនប៉ង​រារាំង​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​នៅ​កូរ៉េ​ខាងជើង​តាម​រយៈ​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ។

យោង​តាម​ការ​ស៊ើបអង្កេត​មួយ​របស់​បណ្តា​អ្នកកាសែត​ញូ​វ​យ៉​ក​ថែម​ថា

កាសែត​ញូ​វ​យ៉​ក​ថែម​អះអាង​ថា រដ្ឋការ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប៉ុនប៉ង​រារាំង​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​នៅ​កូរ៉េ​ខាងជើង​តាម​រយៈ​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ។

យោង​តាម​ការ​ស៊ើបអង្កេត​មួយ​របស់​បណ្តា​អ្នកកាសែត​ញូ​វ​យ៉​ក​ថែម​ថា ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ពួក HACKERS អា​មេ​រិ​ក​នាំ​ឱ្យ​មានការ​ខូច​ខាង​បច្ចេកទេស​ពេល​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ធ្វើ​ឱ្យ​ការ​សាកល្បង​ទាំងនោះ​ទទួល​បរាជ័យ​ជា​ច្រើន​លើក ។ កាសែត​នេះ​គូសបញ្ជាក់​ថា ចាប់តាំងពី​ការ​បង្កើត​កម្មវិធី​នោះ​របស់​អា​មេ​រិ​កមក អត្រា​បរាជ័យ​នៃ​ការ​សាកល្បង​មី​ស៊ី​ល​រយៈ​មធ្យម MUSUDAN មាន​ដល់​៨៨% ។

តាម​កាសែត​ដដែល​នោះ​ដែរ​ថា ប៉ុន្មាន​ខែ​មុន​ពេល​ចប់​អាណត្តិ​ប្រធានាធិបតី​ទី​២ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ទៅ​កាន់​បណ្តា​ទីប្រឹក្សា​របស់​លោក​ថា លោក​ត្រៀម​ចេញ​បញ្ជា​ឱ្យ​វាយប្រហារ​ប្រឆាំង​រដ្ឋាភិបាល និង​បណ្តា​ទីតាំង​យោធា​កូរ៉េ​ខាងជើង ប្រសិនបើ​លោក​ប្រាកដ​ច្បាស់​ក្នុង​ចិត្ត​ពី​លទ្ធផល​ចុង​ក្រោយ ។ ក៏​ប៉ុន្តែ​សេត​វិមាន​បាន​បោះបង់​ចោល​គម្រោង​នេះ​វិញ ព្រោះ​វា​ពិបាក​ខ្លាំង​ក្នុង​ការ​ប្រមូល​បណ្តា​ទិន្នន័យ​ពិតប្រាកដ​ទាក់ទិន​ទៅ​នឹង​បណ្តា​គោលដៅ​វាយប្រហារ ។

កាសែត​ញូ​វ​យ៉​ក​ថែម​ក៏​ដកស្រង់​ដែរ​ប្រភព​មួយ​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ថ្មី​អា​មេ​រិ​ក​ដែល​អះអាង​ថា ក្រុម​លោក​ដូ​ណា​ល់ ត្រាំ ពិនិត្យ​លើ​ការ​ជ្រើសរើស​ជា​ច្រើន​ប្រឈម​មុខ​នឹង​បញ្ហា​កូរ៉េ​ខាងជើង ក៏​ប៉ុន្តែ​ក្នុង​ចំណោម​ការ​ជ្រើសរើស​ទាំងនេះ​ពុំ​មានការ​ជ្រើសរើស​ណាមួយ​ដែល​ធានា​ពី​ជោគជ័យ​ជាយថាហេតុ​ឡើយ ។ ដូច្នេះ​ក្រុង​វ៉ា​ស៊ី​ន​តោន​សិក្សា​ពី​លទ្ធ​ភាព​​ធ្វើការ​វាយប្រហារ​បង្ការ​ប្រឆាំង​កូរ៉េ​ខាងជើង ប៉ុន្តែ​ក៏​ចាប់ផ្តើម​ធ្វើការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ឬ​ធ្វើការ​គាបសង្កត់​នានា​លើ​ចិន ដើម្បី​ឱ្យ​ចិន​ផ្អាក​រាល់​កម្មវិធី​ជំនួយ​របស់​ខ្លួន​ដល់​កូរ៉េ​ខាងជើង ។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​កាលពី​ថ្ងៃ​ទី​៨ កញ្ញា ឆ្នាំ​២០១៦ ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០០៦ ជាមួយ​ការ​ផ្ទុះ​មាន​កម្លាំង​ដល់​១០​គីឡូតោន ។ ៤​ថ្ងៃមុន​នេះ​ក្រុង​ព្យុ​ង​យ៉ាង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​៣​គ្រាប់ ខណៈ​ ​ពេល​នៅ​ចិន​កំពុង​មាន​កិច្ចប្រជុំ​កំពូល​របស់ G-20 ។ របប​កូរ៉េ​ខាងជើង​អះអាង​ថា នេះ​ជា​ការ​សាកល្បង​ត្រួតពិនិត្យ​គោលការណ៍​បង្រួម​ឱ្យ​តូច​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​សម្រាប់​យក​ទៅ​បំពាក់​លើ​មី​ស៊ី​ល ៕