ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចោទ​លោក​អូ​បា​ម៉ា រឿង​លួច​ស្តាប់​ទូរស័ព្ទ

9 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៤ មីនា បាន​ចោទប្រកាន់​អ្នក​កាន់​អំណាច​មុន​លោក គឺ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថា បង្កើត​ការ​លួច​ស្តាប់​ទូរស័ព្ទ​នា​ខែតុលា​នា​បណ្តា​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៤ មីនា បាន​ចោទប្រកាន់​អ្នក​កាន់​អំណាច​មុន​លោក គឺ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថា បង្កើត​ការ​លួច​ស្តាប់​ទូរស័ព្ទ​នា​ខែតុលា​នា​បណ្តា​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី ។ លោក​ពុំ​បាន​ផ្តល់​ភស្តុ​តាង​ណាមួយ​សម្រាប់​ការ​ចោទប្រកាន់​នោះ​ឡើយ ។

ក្នុង​សារ TWITTER មួយ​ចំនួន​ប្រមុខ​ថ្មី​នៃ​សេត​វិមាន​អះអាង​ថា ការ​ប៉ុនប៉ង​មួយ​ក្នុង​ចំណោម​ការ​ប៉ុនប៉ង​ទាំងនេះ​គឺ​ការ​ធ្វើ​ចារកម្ម​លើ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​នៅ TRUMP TOWER ក្រុង​ញូ​វ​យ៉​ក ។ លោក​អូ​បា​ម៉ា ក្នុង​ពេលធ្វើការ​ឃោសនាបោះឆ្នោត​បាន​បង្កើត​ការ​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់ខ្ញុំ ។ នេះ​ជា​រឿងអាស្រូវ​ដូច​រឿងអាស្រូវ​និក​សុ​ន​-WATERGATE ដែរ ។

ចំពោះ​ការ​ចោទប្រកាន់​បែប​នេះ អតីត​ទីប្រឹក្សា​លោក​អូ​បា​ម៉ា មួយ​រូប លោក BEN RHODES បាន​បដិសេធ​ដោយ​លោក​ថា គ្មាន​ប្រធានាធិបតី​ណាមួយ​អាច​ចេញ​បញ្ជា​ឱ្យ​លួច​ស្តាប់​ទូរស័ព្ទ​ឡើយ ។ ការ​រឹតត្បិត​បង្កើត​ឡើង ដើម្បី​ការពារ​បណ្តា​ពលរដ្ឋ​ក៏​ដូច​ជា​រូប​លោក​ត្រាំ​ដែរ ។

ប្រធាន​ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី NANCY PELOSI បាន​ហៅ​ការ​ចោទប្រកាន់​នេះ​របស់​លោក​ត្រាំ ថា គួរ​ឱ្យ​អស់សំណើច ហើយ​ចោទ​មក​លើ​ប្រធានាធិបតី​វិញ​ថា បែប​នេះ ដើម្បី​ពង្វាង​ការ​ចាប់អារម្មណ៍​ពី​បណ្តា​បញ្ហា​ពិតប្រាកដ​របស់​ប្រទេស​៕