យន្តហោះចម្បាំងស៊ីរីធ្លាក់ជិតព្រំដែនតួកគី
នាយករដ្ឋមន្ត្រីតួកគី លោក BINALI YILDARIM ថ្លែងថា យន្តហោះចម្បាំងធុន MIG-23 មួយគ្រឿងរបស់កងទ័ពស៊ីរីហាក់ដូចជាធ្លាក់កាលពីថ្ងៃទី៤ មីនា ក្នុងដែនដីស៊ីរីជិតព្រំដែនតួកគី ។

លោកបន្តថា អ្នកបើកហាក់ដូចជាអាចលោតចេញតាមឆ័ត្រយោង ហើយការតាមរុករកកំពុងធ្វើនៅលើដែនដីតួកគី ។ គេនៅពុំទាន់អាចកំណត់ដឹងថា តើហេតុអីបានជាយន្តហោះនេះធ្លាក់នៅឡើយ រួចអាចបណ្តាលមកពីលក្ខខណ្ឌឧតុនិយមអាក្រក់ ។
ចំណែកទូរទស្សន៍រដ្ឋស៊ីរីរាយការណ៍ថា ការទាក់ទងជាមួយយន្តហោះប្រយុទ្ធមួយគ្រឿងរបស់ស៊ីរីបានបាត់ ខណៈយន្តហោះនេះកំពុងបំពេញបេសកកម្មស៊ើបការណ៍ជិតព្រំដែនតួកគីកាលពីថ្ងៃទី៤ មីនា ។
ចលនា AHRAR AL SHAM គាំទ្រដោយតួកគីថ្លែងថា ពួកយុទ្ធជនរបស់ខ្លួនបានបាញ់សំដៅយន្តហោះធុន MIG-23 ស៊ីរីមួយគ្រឿងនៅភាគខាងជើងខេត្ត IDLIB ជិតព្រំដែនតួកគី ។ ក្រុមឧទ្ទាមនេះគូសបញ្ជាក់ថា ក្រោយពីត្រូវគ្រាប់យន្តហោះប្រយុទ្ធស៊ីរីហោះហើរឆ្ពោះទៅកាន់ព្រំដែនស៊ីរី-តួកគី ។ យន្តហោះនេះអាចធ្លាក់លើភ្នំក្នុងខេត្ត LATTAQUIE ស៊ីរី ៕
ចែករំលែកព័តមាននេះ