ប្រទេសម៉ាឡេស៊ីកាលពីយប់ថ្ងៃទី៤ មីនា ប្រកាសទុកពេល៤៨ម៉ោងឱ្យឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចាកចេញពីប្រទេសរបស់ខ្លួន ដែលនេះជាការបង្កើនថ្មីនូវភាពតានតឹងរវាងប្រទេសទាំង២ចាប់តាំងពីការបំពុលសម្លាប់លោកគីម ជុងណាម បងប្រុសម្តាយទីទៃរបស់លោកគីម ជុងអ៊ុន នៅព្រលានយន្តហោះក្រុងគូឡាឡាំពួរមក ។
ក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសម៉ាឡេស៊ីអះអាងថា ឯកអគ្គរដ្ឋទូត លោក KANG CHOL ត្រូវចាត់ទុកជាមនុស្សមិនបានការ ។ ក្រសួងនោះបន្តថា ការទាមទាររបស់ម៉ាឡេស៊ីឱ្យក្រុងព្យុងយ៉ាងសុំទោសចំពោះការរិះគន់នានា ប្រឆាំងការស៊ើបអង្កេតរបស់ប្រទេសនេះលើការធ្វើឃាត លោកគីម ជុងណាម ត្រូវបរាជ័យ ។ ដូច្នេះឯកអគ្គរដ្ឋទូតរូបនោះត្រូវចាកចេញពីម៉ាឡេស៊ីរយៈពេល៤៨ម៉ោង ។
សេចក្តីប្រកាសបញ្ជាក់ថា ការបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បង្ហាញពីការព្រួយបារម្ភរបស់រដ្ឋាភិបាលដែលថា ម៉ាឡេស៊ីអាចត្រូវគេប្រើប្រាស់សម្រាប់ធ្វើសកម្មភាពខុសច្បាប់នានា ។
សេចក្តីសម្រេចនេះធ្វើឡើងក្រោយពីលោក KANG CHOL ពុំព្រមទៅកាន់ក្រសួងការបរទេសម៉ាឡេស៊ីតាមការកោះហៅ ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ANIFAH AMAN ថ្លែងថា ក្រសួងរបស់លោកបានបញ្ជូនកំណត់ហេតុការទូតមួយទៅស្ថានទូតកូរ៉េខាងជើងកាលពីយប់ថ្ងៃទី៤ មីនា ដើម្បីប្រាប់ទាំងរដ្ឋាភិបាលកូរ៉េខាងជើងថា លោក KANG CHOL ត្រូវចាកចេញពីម៉ាឡេស៊ីក្នុងរយៈពេល៤៨ម៉ោងចាប់តាំងពីពេលកំណត់ជួបគ្នា ហើយពុំទៅគឺថ្ងៃទី៤ មីនា វេលាម៉ោង១៨ទៅ ។
ការចាប់បណ្តេញលោក KANG CHOL ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរូបនេះ និងរដ្ឋាភិបាលកូរ៉េខាងជើងចោទប្រកាន់ជាច្រើនលើកដល់ភាគីម៉ាឡេស៊ីថា ឃុបឃិតគ្នាជាមួយកងកម្លាំងប្រទូស្តរ៉ាយក្នុងការស៊ើបអង្កេតលើការធ្វើឃាតលោកគីម ជុងណាម កាលពីថ្ងៃទី១៣ កុម្ភៈ ហើយបដិសេធពុំជឿទុុកចិត្តលើការស៊ើបអង្កេត ។ កូរ៉េខាងជើងបដិសេធពុំព្រមសុំទោសចំពោះការចោទប្រកាន់របស់លោក KANG CHOL ប្រឆាំងម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ