ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើន​ការ​ចំណាយ​ខាង​យោធា​7%​នា​ឆ្នាំ​នេះ

9 ឆ្នាំ មុន

ស្ត្រី​អ្នកនាំពាក្យ​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​សភា​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៤ មីនា ថា ចិន​នឹង​បង្កើន​ថវិកា​ការពារ​ប្រមាណ​ជា​៧%​នា​ឆ្នាំ​២០១៧​នេះ ។

ស្ត្រី​អ្នកនាំពាក្យ​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​សភា​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៤ មីនា ថា ចិន​នឹង​បង្កើន​ថវិកា​ការពារ​ប្រមាណ​ជា​៧%​នា​ឆ្នាំ​២០១៧​នេះ ។

លោកស្រី​ហ្វូ​យ៉ិ​ញ អ្នកនាំពាក្យ​របស់​សម័យប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​នីតិកាល​ទី​១២ គូសបញ្ជាក់​ថា ការ​បង្កើន​នេះ​គឺ​សម​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សេចក្តី​ត្រូវការ​ទាំងឡាយ​ខាង​កិច្ច​ការពារ​របស់​ចិន ។ ថវិកា​ការពារ​របស់​ប្រទេស​បង្កើន​៧,៦%​កាលពី​ឆ្នាំ​២០១៦ ។

តួលេខ​នេះ​នឹង​តំណាង​ឱ្យ​ការ​បង្កើន​ថវិកា​ការពារ​របស់​ប្រទេស​មានការ​ចុះ​ថយ​ច្រើន​បំផុត​រយៈពេល​ជាង​១០​ឆ្នាំ ហើយ​ក៏​នឹង​ជា​លើក​ទី​២​ដែរ​ដែល​ថវិកា​ការពារ​មានការ​បង្កើន​ក្នុង​អត្រា​លេខ​តែ​មួយ​ខ្ទង់​ចាប់តាំងពី​ឆ្នាំ​២០១០​មក ។ កាលពី​ឆ្នាំ​២០០៩ ថវិកា​ការពារ​មាន​ប្រមាណ​ដល់​ទៅ​១៥% ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ខែ​មុន​សន្យា​ពង្រឹង​ថែម​ទៀត​ថវិកា​ការពារ ។

ក្នុង​សុន្ទរកថា​លើក​ដំបូង​ក្នុង​សភា​ក្រោយ​ពី​ចូល​កាន់​តំណែង លោក​ត្រាំ ស្នើ​បង្កើន​ថវិកា​ការពារ​យ៉ាង​មហាសាល​ដល់​៥៤​ពាន់​លាន​ដុល្លារ ដែល​មានការ​កើនឡើង​១០% ។
ម្យ៉ាងវិញទៀត លោកស្រី​ហ្វូ បញ្ជាក់​ថា ការ​ចំណាយ​ខាង​កិច្ច​ការពារ​របស់​ចិន​តំណាង​ឱ្យ​តែ​ប្រមាណ​ជា​១,៣%​នៃ​ផលទុនជាតិ​សរុប​របស់​ប្រទេស​ប៉ុណ្ណោះ ខណៈ​ដែល​បណ្តា​សមាជិក​អូតង់​សន្យា​បង្កើន​ថវិកា​យោធា​យ៉ាងតិច​២%​នៃ​ផលទុនជាតិ​សរុប ៕