ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​ឈ្មួញកណ្តាល​ទិញ​ដំឡូង​មី​ស្លាប់​ដោយសារ​រថយន្ត​ដឹក​ដំឡូង​មី

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ជាឈ្មួញកណ្ដាលដើរទិញដំឡូងមីបានស្លាប់ដោយសាររថយន្តដឹកដំឡូងរបស់ខ្លួនបែកកំណល់កល់កង់រអិលថយក្រោយកិនលើដងខ្លួន ខណ:កំពុងជួសជុល កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ។

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ជាឈ្មួញកណ្ដាលដើរទិញដំឡូងមីបានស្លាប់ដោយសាររថយន្តដឹកដំឡូងរបស់ខ្លួនបែកកំណល់កល់កង់រអិលថយក្រោយកិនលើដងខ្លួន ខណ:កំពុងជួសជុល កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ។

មន្ត្រីកងរាជអាវុធហត្ថបានរាយការណ៍ថា ស្ត្រីរងគ្រោះឈ្មោះ នៅ ស្រីមុំ អាយុ៣៥ឆ្នាំ ជាឈ្មូញដើរទិញដំឡូងមី រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ។ មន្ត្រីដដែលបន្តថា ស្ត្រីរងគ្រោះត្រូវរថយន្តដឹកដំឡូវរបស់ខ្លួនរអិលថយក្រោយកិនបណ្ដាលឲ្យស្លាប់ ខណ:ប្ដីរបស់គាត់កំពុងជូសជុលរថយន្តនៅលើផ្លូវ ។

ប្រភពដដែលបញ្ជាក់ថា រថយន្តដឹកដំឡូងរបស់គាត់ដាច់កាឡេហើយប្ដីរបស់គាត់ឈ្មោះ សំ សុផល អាយុ៣៩ឆ្នាំ បានឈប់ក្បែរថ្នល់ដើម្បីជូសជុលលុះពេលប្រពន្ធជិះម៉ូតូទៅឈប់ពីក្រោយ ស្រាប់តែរថយន្តរអិលថយក្រោយកិនប្រពន្ធស្លាប់តែម្ដង ។ សាក្សីនិយាយថា ដំបូងគេឃើញប្ដីស្ត្រីរងគ្រោះកំពុងជួសជុលរថយន្ត ហើយភ្លាមនោះគេឃើញប្រពន្ធជិះម៉ូតូទៅឈប់ខាងក្រោយរថយន្ត ពេលនោះស្ត្រីរងគ្រោះបានចុះពីម៉ូតូដើរយកកូនសោរឲ្យទៅប្ដីតែចៃដន្បពេលនោះកំណល់កង់រថយន្តខាងក្រោយបានបែកធ្វើឲ្យរថយន្តរអិលថយក្រោយកិនទៅលើស្ត្រីជាប្រពន្ធតែម្តង ។

 

សាក្សីខាងលើបានបន្តថា ពេលឃើញដូច្នេះស្រ្តីរងគ្រោះបានរត់ទៅអូសម៉ូតូក៏ត្រូវរថយន្តរបស់ខ្លួនកិនពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្រោមកង់រថយន្តយ៉ាងអាណោចអធ័ម ។ មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា ករណីគ្រោះខាងលើនេះគឺកើតឡើងដោយចៃដន្យ ។ ប៉ុន្តែក្រោយកើតហេតុមន្ត្រីនគរបាលចរាចរណ៍បានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗដែរ ។ មន្ត្រីជំនាញបាននាំយករថយន្តទៅរក្សាទុកបណ្ដោះអាសន្នដើម្បីសួរនាំ មុនពេលប្រគល់រថយន្តឲ្យទៅម្ចាស់ដើមវិញ ៕