ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​នៅ​នឹង​ចង្កេះភ្នំ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី៤ មីនា ២០១៧

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី៤ មីនា ២០១៧ ។ ហេតុការណ៍​បាន​កើតឡើង​នៅ​នឹង​ចង្កេះភ្នំ​ក្នុងភូមិ​ជប់​គគី​ខាងលិច ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ក្មេង​ស្រី​ដែល​រង​គ្រោះ​ឈ្មោះ ជឿន គឹ​ម​ឡៃ អាយុ​១២​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​អូរ​ស្មាច់ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​កា​ម៉ា​រី​សេរី​៩៣ ព​ណ៍​ខ្មៅ​ពាក់ស្លាក​លេខ កំពង់ធំ ២A-០៧២៦ ឈ្មោះ ចាន់ ជឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ត្រូវជា​ជីតា​បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ ។

តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​នៅ​ឯ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ហើយ​ជន​រង​គ្រោះជា​រៀងរាល់ថ្ងៃ​សៅ​-​អាទិត្យ​ជីតា​នឹង​ចៅ​តែងតែ​ដឹក​គ្រឿង​សង្ហា​រឹម​យក​មក​លក់​នៅ​តំបន់​មាត់ច្រក​ទ្វារជប់​គគី តែ​អកុសល​នៅ​ពេល​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បើករថយន្ត​ចុះ​ពីលើ​ភ្នំស្រាប់តែ​ដាច់​ហ្វាំ​ង​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​បណ្តាល​ឱ្យ​ស្លាប់​ចៅស្រី​ម្នាក់​យ៉ាង​គួរ​ឱ្យ​អាណិត ។

ប៉ូលិស​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕