ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ខុន​ដូ​ថៃ​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​អចលនទ្រព្យ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ សមាគម​ខុន​ដូ សមាគម​អចលនទ្រព្យ និង​សមាគម​ពាណិជ្ជកម្ម​លំនៅ​ឋាន​ថៃ​មាន​ទំនុកចិត្ត​ថា ទីផ្សារ​អចលនទ្រព្យ​នឹង​កើនឡើង​នៅ​ដើមឆ្នាំ​នេះ ខណៈ​ថៃ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​តាំង

ប្រទេស​ថៃ ៖ សមាគម​ខុន​ដូ សមាគម​អចលនទ្រព្យ និង​សមាគម​ពាណិជ្ជកម្ម​លំនៅ​ឋាន​ថៃ​មាន​ទំនុកចិត្ត​ថា ទីផ្សារ​អចលនទ្រព្យ​នឹង​កើនឡើង​នៅ​ដើមឆ្នាំ​នេះ ខណៈ​ថៃ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​តាំងពិព័រណ៍​លំនៅ​ឋាន និង​ខុន​ដូ លើក​ទី​៣៦ ។

ព្រឹត្តិការណ៍​ប្រចាំឆ្នាំ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​១២ មីនា នៅ​មជ្ឈមណ្ឌល​សន្និបាតជាតិ Queen Sirikit ។ ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាមួយ​គម្រោង​លំនៅ​ឋាន​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន ។

លោក Wichai Poolworaluk ប្រធាន​គណៈកម្មការ​រៀបចំ​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ មាន​សញ្ញា​វិជ្ជមាន​ដូច​ជា ស្ថិរភាព​នយោបាយ អត្រា​ការ​ប្រាក់​ទាប​សម្រាប់​កម្ចី​ទិញ​ផ្ទះ និង​ការ​ងើបឡើង​វិញ​នៃ​ការ​វិនិយោគឯកជន ដែល​បាន​បង្កើន​ឱកាស​ការងារ និង​សក្តានុពល​នៃ​ការ​ទិញ​។

រដ្ឋាភិបាល​ក៏​មាន​គម្រោង​វិនិយោគ​ច្បាស់លាស់​ជាមួយ​ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស រថភ្លើង​មាន​ល្បឿន​លឿន ។ លោក​បន្ត​ថា ៖ « ដូច្នេះ យើង​មាន​ទំនុកចិត្ត​ថា ការ​តាំងពិព័រណ៍​លំនៅ​ឋាន និង​ខុន​ដូ​នេះ នឹង​ទទួល​បានការ​ឆ្លើយ​តប​យ៉ាងច្រើន​ពី​សំណាក់​អ្នកទិញ​» ។

អ្នក​រៀបចំ​កម្មវិធី​បាន​ទទួល​កិច្ចសហការ​ពី​ក្រុមហ៊ុន​ជាង​២០០ ដែល​នឹង​ដាក់​បង្ហាញ​អចលនទ្រព្យ​ជាង​១.១០០​គម្រោង​នៅ​ទូ​ទាំង​ប្រទេស រួម​ទាំង​ការ​ចាប់ផ្តើម​ការ​សាងសង់​ថ្មី​ៗ​។ ស្ថាប័នហិរញ្ញវត្ថុ​នឹង​ផ្តល់​នូវ​សេវាកម្ម និង​ការ​ត្រួតពិនិត្យ​ឥណទាន​របស់​ខ្លួន​ផង​ដែរ ។

ការ​តាំងពិព័រណ៍​ដែល​មាន​ទំហំ​ជាង​១​ម៉ឺន​ម៉ែត្រការ៉េ​នេះ នឹង​មាន​ស្តង់​ចំនួន​៥៤៤ ក្រោម​ប្រធានបទ «​សូម​ទទួលយក​ទីតាំង​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក» ។

លោក Wichai Poolworaluk  បន្ថែម​ថា ៖ « ការ​មានផ្ទះ​ស័ក្តិសម​នឹង​រស​និយម​របស់​អ្នក ដែល​ស្ថិត​ក្នុង​ទីតាំង​ល្អ​និង​មាន​តម្លៃ​សមរម្យ គឺ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចាប់ផ្តើម​គ្រួសារ​ថ្មី » ។

ការ​តាំងពិព័រណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទាក់ទាញ​អ្នកចូលរួម​ជាង​១០​ម៉ឺន​នាក់ និង​អាច​លក់​បាន​ច្រើន​ជាង​១១​ប៊ី​លាន​បាត ក្នុង​នោះ​៤​ប៊ី​លាន​បាត​លក់​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍ និង​៧​ប៊ី​លាន​បាត​លក់​ក្រោយ​ព្រឹត្តិការណ៍ ៕