ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​មើលថែ​កូន​ឱ្យ​គេ​បាន​ក្លាយជា​ទាសករ​ផ្លូវភេទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈដ្ឋាន​នានា​បាន​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង​និង​បាន​ស្នើរ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅ​លើ​បុរស​អ្នកលក់​ត្រី​ម្នាក់​ដែល​បាន​ជួល​ក្មេង​ស្រី​ម្នាក់​តាំងពី​នាង​ទើប​មាន​​អាយុ​១២​ឆ្នាំ​ឲ្យ​ទៅ​មើលថែ​កូន​របស់​ខ្លួន ហើយ​ក្រោយ​ពេល​ដែល​នាង​រស់នៅ​ជាមួយ​បាន​មួយ​រយៈពេល​មាន​អាយុ​១៤​ឆ្នាំ​ក៏​ត្រូវ​បាន​ជន​នោះ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​របស់​ខ្លួន​​ទៅ​វិញ ដោយ​បាន​ចាប់រំលោ.ភ​សេព​សន្ធ​វៈ​បាន​សម្រេច​ចំនួន​២​ដង

រាជធានី​ភ្នំពេញ ៖ មជ្ឈដ្ឋាន​នានា​បាន​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង​និង​បាន​ស្នើរ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅ​លើ​បុរស​អ្នកលក់​ត្រី​ម្នាក់​ដែល​បាន​ជួល​ក្មេង​ស្រី​ម្នាក់​តាំងពី​នាង​ទើប​មាន​​អាយុ​១២​ឆ្នាំ​ឲ្យ​ទៅ​មើលថែ​កូន​របស់​ខ្លួន ហើយ​ក្រោយ​ពេល​ដែល​នាង​រស់នៅ​ជាមួយ​បាន​មួយ​រយៈពេល​មាន​អាយុ​១៤​ឆ្នាំ​ក៏​ត្រូវ​បាន​ជន​នោះ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​របស់​ខ្លួន​​ទៅ​វិញ ដោយ​បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​បាន​សម្រេច​ចំនួន​២​ដង ។ ហើយ​ចុង​ក្រោយ​នេះ​គឺ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ជន​នោះ​បាន​ធ្វើ​សកម្មភាព​ចាប់​ឱប​ថើប និង​ច្របាច់​​សុដន​នាង​រំលោភ​នាង​ទៀត ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​បែកការ​ណ៏​ដោយ​ប្រពន្ធ​ទៅ​ទាន់ ។ បន្ទាប់​មក​ជន​នោះ​បាន​វាយ​ទាត់​ធាក់ និង​បណ្ដេញ​នាង​ចេញពីផ្ទះ ទើប​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ នាង​និង​ក្រុម​គ្រួ​សារបាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កំ​បូល​ជួយ​អន្តរា​គម​ន៏​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​នោះ ។

ក្រៅពី​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់​មជ្ឈដ្ឋាន​ខាងលើ​ក៏​បាន​ស្នើរ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជួយ​តាមដាន និង​ពិនិត្យ​មើល​សំណុំរឿង​មួយ​នេះ​ផង ព្រោះ​ខ្លាច​​ជន​នោះ​រួចខ្លួន​ចេញពី​សំណាញ់​ច្បាប់​ព្រោះ​ពេល​នេះ​បាន​អុកឡុក​កន្លែង​នគរបាល​ហើយ​ក្រុម​គ្រួសារ​របស់​គេ​បាន​អះអាង​ថា ជា​មនុស្ស​ស​សៃ​ប្រសាទ និង​ស្នើរ​សុំ​យក​ទៅ​ព្យា​បាល ប៉ុន្តែ​ភ្លាម​ៗ​នោះ​នគរបាល​មិន​ទាន់​យល់ព្រម​នៅឡើយ​ទេ ព្រោះតែ​គេ​មានការ​បារម្ភ​ខ្លាច​ពេល​ស្ងាត់​បន្តិច​នគរបាល​យល់ព្រម ព្រោះ​មិនដឹង​ថា​ជន​នោះ​ស​សៃ​ប្រសាទ​មែន​ឬ​គ្រាន់តែ​ជា​ការ​សម្ដែង​ដើម្បី​យករួចខ្លួន​នោះ​ឡើយ ។

ជនសង្ស័យ​ឈ្មោះ យី សំអាត អាយុ​៣៤​ឆ្នាំ ជា​អ្នកលក់​ត្រី ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ចៅ ឃុំ​រៀម​​អណ្តើក ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​អ្នក​មើល​កូន​ឲ្យ​ជន​ល្មោភកាម​ខាងលើ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ ក្រោយ​ពេល​ចាប់ខ្លួន​បញ្ជូន​​ដល់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នគរបាល​មិន​បាន​អនុញ្ញាត​ឲ្យ​ថតរូប​ជន​នោះ​ឡើយ​ដែល​មិនដឹង​ថា មាន​មូលហេតុ​អ្វី​នោះ​ទេ​ទើប​នគរបាល​ជួយ​បិទ​បាំង​ពី​ទ​ង្វើ​រ​អាក្រក់​របស់​ជន​នោះ ដែល​បាន​រំលោភ​បំពាន​លើ​អ​និ​តិ​ជន​នោះ​ឡើយ ។ 

តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះជា​ក្មេង​កំព្រា​ម្នាក់​បាន​រស់នៅ​ក្នុង​គ្រួសា ទីទ័ល​ក្រ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សាច់ញាតិ ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១២ ខណៈ​ពេល​ដែល​នាង​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវ​បាន​ជន​ល្មោភកាម​ឈ្មោះ យី សំអាត ដែល​ជា​អ្នកលក់​ត្រី ទៅ​សុំ​យក​នាង​ពី​អាណាព្យាបាល​ដល់​ខេត្តតាកែវ​ដើម្បី​​ឲ្យ​ជួយ​មើលថែ​កូន​របស់​ខ្លួន​ជា​ថ្នូរ និង​ប្រាក់​ឈ្នូ​ល ។ ពេល​នោះ​ខាង​អាណាព្យាបាល​របស់​នាង​បាន​យល់ព្រម​ឲ្យ​នាង​មក​ផ្ទះ​ជន​នោះ​នាង​ស្នាក់​នៅផ្ទះ​ជន​នោះ​គ្មាន​សេច​ក្ដីសុខ​នោះ​ឡើយ គឺ​បាន​ក្លាយទៅជា​ទាសករ​ផ្លូវភេទ​របស់​ជន​នោះ​ដោយ​ជន​នោះ​បាន​ចាប់​នាង​ឱប​ថើប និង​ច្របាច់​សុដន​ប៉ុនប៉ង​រំលោភ​ជា​បន្តបន្ទាប់ ។

រហូត​ដល់​អំឡុង​ឆ្នាំ​២០១៤​ជន​នោះ​បាន​ចាប់រំលោភ​បាន​សម្រេច​ម្ដង ហើយ​នាង​មិន​ហ៊ាន​ប្រាប់​នរណា​ឲ្យ​ដឹង​នោះ​ទេ ព្រោះ​ខ្លាច​ជន​នោះ​សម្លាប់​ចោល​ក្រោយមក​ជន​នោះ​តែង​បាន​ចាប់​ឱប​ថើប​រហូត លុះដល់​ក្នុង​ឆ្នាំ​២០១៥​ជន​នោះ​រំលោភ​នាង​បាន​សម្រេច​ម្ដងទៀត​ហើយ​នាង​នៅ​តែ​អត់​ហ៊ាន​និយាយ​ដដែល​ទោះជា​ទទួល​រង​ទារុណកម្ម​រំលោភ និង​ប៉ុន​ប៉ង​​រំលោភ​ជា​បន្តបន្ទាប់​ក្ដី រហូត​ដល់​លើក​ចុង​ក្រោយ​នៅ​វេលា​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ជន​នោះ​បាន​ចាប់​នាង​រំលោភ​ទៀត ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​ប្រពន្ធ​ទៅ​ទាន់​ទើប​ជន​​នោះ​លែង​នាង និង​បាន​វាយ​ទាត់​ធាក់​នាង​ព្រមទាំង​បណ្ដេញ​នាង​ចេញពីផ្ទះ​ថែម​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​នាង​បាន​ចាកចេញ​ទាំង​យប់​ទៅ​សុំ​ផ្ទះ​អ្នក​ជិតខាង​ស្នាក់​នៅ​លុះ​ព្រឹក​ឡើង​ទើប​នាង​បន្តដំណើរ​ទៅ​ផ្ទះ​ឪពុកមារ​នៅ​ភ្នំពេញ​ហើយ​ឪពុកមារ​បាន​​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​កំ​បូល​ហើយ​នគរបាល​ក៏​បាន​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​នោះ​នាំ​ទៅ​សាកសួរ​និង​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​បន្ត​ហើយ​ជន​នោះ​បាន​ចេញ​សំណង​១​ម៉ឺន​ដុល្លារ ថ្លៃ​ព្រហ្មចារី​យ៏​ទៅ​ឲ្យ​ខាង​ភាគី​នាងរង​គ្រោះ ។

ម្យ៉ាងទៀត​តើ​មនុស្ស​ស​សៃ​ប្រសាទ​អីចេះ​ចាប់រំលោភ​បែប​នេះ មិនតែប៉ុណ្ណោះ​រកស៊ី​លក់​ត្រី​យ៉ាង​ពេញបន្ទុក​ថែម​ទៀត​ដូច្នេះ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​ដូច​ជា​តុលា​ការ​មិន​ត្រូវ​ដោះ​លែង​ជន​ដែល​រំលោភ​អ​និ​តិ​ជន​បែប​នេះ​ឡើយ​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ហើយ​ក៏​ស្នើរ​សុំ​ទៅ​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​មេត្តា​ជួយ​តាមដាន និង​ពិនិត្យ​មើល​​លើ​សំណុំរឿង​មួយ​នេះ​ផង​ក្រែង​ស្ងាត់​ៗ​រួច​បាត់ ៕