ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​! វៀតណាម យកឈ្នះ​ទាំង​យក្ស​ចិន​, យក្ស​ឥណ្ឌា និង​ស្មើ​យក្ស​ជប៉ុន

1 ឆ្នាំ មុន

វៀតណាម ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម ក្រោម​ការ​ដឹកនាំ​របស់​លោក Park Hang-seo បាន​

វៀតណាម ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម ក្រោម​ការ​ដឹកនាំ​របស់​លោក Park Hang-seo បាន​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌា ក្នុង​លទ្ធផល ៣-០ ពានរង្វាន់ VFF Tri-Nations Series 2022 នៅ​កីឡដ្ឋាន Thống Nhất ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម កាលពី​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។

បើ​យើង​មើល​ថយក្រោយ​ទៅ​កាន់​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២២ នៃ​វគ្គ​ជម្រុះ FIFA World Cup ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម បាន​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន ក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន Mỹ Đình និង​បន្ត​ស្មើ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន​ដែល​ជា​ក្រុម​ខ្លាំង​មួយ ក្នុង​លទ្ធផល ១-១ នៅ​កីឡដ្ឋាន Saitama​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កាលពី​ពេល​ថ្មី​នេះ សហព័ន្ធកីឡាបាល់ទាត់​វៀតណាម (VFF) និង​ក្រុមហ៊ុន Next Media បាន​ប្រកាស​គម្រោង​«​បណ្តុះ​ទេពកោសល្យ​បាល់ទាត់​យុវជន​វៀតណាម​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ (Vietnamese young football talent incubator in Germany)» ជាមួយ​គោលដៅ និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទៅ​លេង​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2030 ខាង​មុខ​នេះ​។

ជា​រៀង​រាល់​ឆ្នាំ ពួក​គេ​បាន​ជ្រើសរើស​យុវជនទៅ​ហ្វឹកហាត់​នៅ​ក្រប​ខណ្ឌ Bundesliga ក្នុង​រយៈពេល​ពី ១​ខែ​ទៅ​២​ខែ​ជាមួយ​ក្លិប​ល្បី​ៗ​ដូច​ជា Bayern Munich, Borussia Dortmund, Borussia MonchenGladbach, Hertha Berlin ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ