ឈាមស្រែកស្បែកហៅចាប់បានឃាតករចិត្តខ្មៅ
រាជធានីភ្នំពេញ ៖ ទីបំផុត ឃាតករដែលចាប់ក្មេងស្រីអាយុ១០ឆ្នាំជ្រមុជទឹកទន្លេសម្លាប់ត្រូវនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយនគរបាល
រាជធានីភ្នំពេញ ៖ ទីបំផុត ឃាតករដែលចាប់ក្មេងស្រីអាយុ១០ឆ្នាំជ្រមុជទឹកទន្លេសម្លាប់ត្រូវនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយនគរបាល
រាជធានីភ្នំពេញ ៖ ទីបំផុត ឃាតករដែលចាប់ក្មេងស្រីអាយុ១០ឆ្នាំជ្រមុជទឹកទន្លេសម្លាប់ត្រូវនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយនគរបាលប៉ុស្តិ៍កោះដាច់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ ខែមីនា ។ ឃាតករដៃដល់រូបនេះ ឈ្មោះ ហ៊នសុខហេង អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងភូមិរនះ សង្កាត់កោះដាច់
ខណ្ឌជ្រោយចង្វា ។
ទាក់ទិននឹងការសម្លាប់ក្មេងស្រី ត្រូវឃាតករស្ទាវរូបនេះសារភាពថា ដោយសារតែចាប់រំលោភមិនបានសម្រេច ហើយខ្លាចក្មេងស្រីប្រាប់ឪពុកម្តាយ ខ្លួនអាចមានទោសក៏ដេញចាប់ហើយច្របាច់ករហូតដល់ស្លាប់ ក៏ចាប់អូសយកទៅជ្រមុជទឹក ។
តាមព័ត៌មានឱ្យដឹងទៀតថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ ខែមីនា ដែលជាថ្ងៃកើតហេតុ ក្មេងស្រីចេញពីសាលាបានដើរត្រឡប់ទៅផ្ទះ ។ លុះដើរដល់កន្លែងលក់ដូរនៅភូមិក្បាលកោះ ស្រាប់តែជនសង្ស័យជិះម៉ូតូតាមផ្លូវមកដល់ ហៅនាងទៅច្រាំងទន្លេដែលជាកន្លែងស្ងាត់ហើយសុំក្មេងស្រីរួមរ័ក តែនាងមិនព្រម ។
តាមការសារភាពរបស់ឃាតករវ័យស្ទាវថា ខ្លួនបានចាប់ក្រៀកក្មេងស្រីផ្តួលទៅលើដីក្នុងបំណងចាប់រំលោភ តែនាងបានរើបម្រះរួចរត់ ។
ដោយខ្លាចនាងប្រាប់ឪពុកម្តាយ ក៏រត់ដេញតាមចាប់ទាល់តែបានរួចច្របាច់ករហូតដល់លែងរើបម្រះ ហើយអូសនាងយកទៅក្នុងទឹកទន្លេចាប់ជ្រមុជទឹកសម្លាប់តែម្តង ។ ទោះបីជាយ៉ាងណា នៅចំពោះមុខអ្នកយកព័ត៌មាន ជនដៃដល់ពុំបាននិយាយស្តីអ្វីឡើយ ។
គួរបញ្ជាក់ថា ឃាតកម្មនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ ខែមីនា នៅទន្លេមេគង្គចម្ងាយប្រមាណ៣០០ម៉ែត្រពីរមណីយដ្ឋានកោះដាច់ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ខណៈសពក្មេងស្រីបានអណ្តែតឡើងក្រោយពីបាត់ខ្លួនអស់១យប់ ។ ក្មេងស្រីរងគ្រោះឈ្មោះ ឌឹម តុលា ជាសិស្សថ្នាក់ទី៣«ខ»នៃសាលាបឋមសិក្សាសម្តេចឪ ៕
ចែករំលែកព័តមាននេះ