ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ចាប់​ស្ដ្រី​ម្នាក់​ដាក់​រថយន្ត​បម្រុង​មក​ឡើងឋានសួគ៌ ចៃដន្យ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ស្ត្រី​មាន​ផ្ទៃពោះ​២​ខែ​ម្នាក់ បាន​ប្តឹង​សមត្ថកិច្ច​ថា​ខ្លួន​ត្រូវ​បុរស​២​នាក់​ចាប់​បង្អកស្រា រួច​ចាប់​ដាក់​លើ​រថយន្ត​ទំនើប​១​គ្រឿង ដឹក​ចេញពី​ហាង​ផឹកស៊ី

ខេត្តស្វាយរៀង ៖ ស្ត្រី​មាន​ផ្ទៃពោះ​២​ខែ​ម្នាក់ បាន​ប្តឹង​សមត្ថកិច្ច​ថា​ខ្លួន​ត្រូវ​បុរស​២​នាក់​ចាប់​បង្អកស្រា រួច​ចាប់​ដាក់​លើ​រថយន្ត​ទំនើប​១​គ្រឿង ដឹក​ចេញពី​ហាង​ផឹកស៊ី នៅ​ម្ដុំ​ព្រែក​លៀប រាជធានី​ភ្នំពេញ ដើម្បី​មក​ឡើងឋានសួគ៌​នៅ​ខេត្តស្វាយរៀង​តែ​សំណាងអាក្រក់​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​។ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ សន្លប់​ក្នុង​រថយន្ត​និង​បុរស​ម្នាក់​ឈ្មោះ សុខ រ៉ា​វី អាយុ​២៩​ឆ្នាំ រង​របួស​បែក​ថ្លើម សន្លប់​ធំ និង​បុរស​ឈ្មោះ សួង ឡាយ អាយុ​២៩​ឆ្នាំ ជា​អ្នកបើកបរ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត ថ្ងៃ​ទី​៣ មីនា ២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​។​

ត្រង់​ចំណុច​ភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ក្រឡាប់​បី​បួន​ត្រលប់​ផ្ងារជើង​ឡើង​លើ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​២​នាក់ ស្រី​ម្នាក់ គាប​ជាប់​ក្នុង​រថយន្ត​របួស​ធ្ងន់ធ្ងរ​សន្លប់​ទាំង​៣​នាក់ ត្រូវ​ប្រជាពលរដ្ឋ​គាស់​យក​ចេញពី​ក្នុង​រថយន្ត​រួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ក៏​ប៉ុន្តែ​បុរស​ម្នាក់​ឈ្មោះ សុខ រ៉ា​វី របួស​ធ្ងន់ធ្ងរ​បែក​ថ្លើម ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប់​ម៉ាក​តូ​យ៉ូ​តា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-0347 បើកបរ​ដោយ​ឈ្មោះ សួង ឡាយ ភេទ​ប្រុ​អាយុ​២៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ របួសធ្ងន់ (​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​)​។

អ្នក​រួម​ដំណើរ ឈ្មោះ សុខ រ៉ា​វី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ជា​មិត្តភក្ដិ​សួង​ម៉ៅ​) មាន​ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ របួស​ធ្ងន់ធ្ងរ​បែក​ថ្លើម​។ បើ​តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ សេង ស្រី​ម៉ៅ អាយុ​២៤​ឆ្នាំ បម្រើ​ការ​នៅ​ក្នុង​ហាង​ម្ដុំ​ព្រែក​លៀប រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​បាទី ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នាង​ធ្វើការ​នៅ​ក្នុង​ហាង​ផឹកស៊ី មួយ​កន្លែង​នៅ​ព្រែក​លៀប រាជធានី​ភ្នំពេញ លុះ​ម៉ោង​ប្រមាណ​ជា​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២ មីនា មាន​បុរស​២​នាក់​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​នាង​ធ្វើការ​។

ពេល​នោះ​នាង​បាន​ស្គាល់​បុរស​ម្នាក់​ជា​ម៉ូយ​ធ្លាប់​ចូល​ផឹកស៊ី គឺ​មានឈ្មោះ សុខ រ៉ា​វី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មានផ្ទះ​នៅ​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​នាំ​បុរស​ម្នាក់​ទៀត​មិន​ដែល​ស្គាល់​ចូល​ផឹកស៊ី​ជាមួយ ហើយ​បាន​ឲ្យ​នាង​ផឹកស្រា​បៀរ មួយ​កែវ បន្ទាប់​មក​ចាប់​នាង​បង្អកស្រា ក៏​ស្រាប់តែ​នាង​ទន់ដៃទន់ជើង ហើយ​ឮ​បុរស​ម្នាក់​នោះ​បបួល​នាង​ថា​តោះ​ចេញ​ទៅ​ក្រៅ ទៅ​លេង​ផ្ទះ​ខ្ញុំ នាង​បាន​ប្រកែក​ថា នាង​មិន​អាច​ទៅ​បាន​ទេ​ជាប់​ធ្វើការ ថៅកែ​រករឿង​។ តែ​ជន​នោះ​បាន​ក្រៀក​នាង​ចេញ​យក​មក​ដាក់​ក្នុង​រថយន្ត ក្រោយមក​នាង​លែង​ដឹងខ្លួន​ទាំងអស់ ពេល​ដឹងខ្លួន​គឺ​នៅ​ក្នុង​មន្ទីរពេទ្យ ពេល​សួរ​គ្រូពេទ្យ​ៗ ប្រាប់​ថា នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ក៏​ឲ្យ​គ្រូពេទ្យ​ទូរ​សព្ទ័​ហៅ​ប្តី​ឲ្យ​មក​ជួយ​មើលថែ​។

រីឯ​បុរស​ជា​ប្តី​ឈ្មោះ សំ វ​ណ្ណី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ចុងភៅ រស់នៅ​ផ្ទះ​ជួល សង្កាត់​ព្រែក​លៀប រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា គាត់ និង​ប្រពន្ធ​បាន​រៀប​ការ​ជាង​៦​ឆ្នាំ​មក​ហើយ​មានកូន​ម្នាក់ និង​ប្រពន្ធ​ទើបតែ​មាន​ផ្ទៃពោះ​២​ខែ​ទៀត​(​នៅ​ក្នុង​ផ្ទៃ​) គាត់​ធ្វើការ​ជា​ចុងភៅ ពេល​យប់ ប្រពន្ធ​ធ្វើការ​ពេល​ថ្ងៃរសៀល​ដល់​ម៉ោង​១២​យប់​នៅ​ហាង​ក្បែរ​គ្នា ។ ហើយ​ស្ត្រី​រង​គ្រោះ​មិន​ដែល​ស្គាល់​ខេត្តស្វាយរៀង​ទេ មិន​នឹក​ស្មានថា មាន​គេ​ចាប់ពង្រត់​ប្រពន្ធ​របស់​គាត់​មក​ពី​ភ្នំពេញ​រហូត​មក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តស្វាយរៀង​ដូច្នេះ​ឡើយ ទើប​ប្រពន្ធ​ឲ្យ​រូបគេ​ជា​ប្តី​ដាក់​ពាក្យបណ្តឹង​បុរស​ទាំង​២​នាក់ ពី​បទ ចាប់ពង្រត់ និង​ស​ង្ស​យ័​ថា​ប៉ុនប៉ង​រំលោភ​។

បន្ទាប់​ពីរ​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ចាត់ការ​តាម​ពាក្យបណ្តឹង​ហើយ​នា​ល្ងាច​ថ្ងៃ​ទី​៣ មីនា​នេះ​។ រីឯ​រថយន្ត​ត្រូវ​សមត្ថកិច្ច​យក​រថយន្ត​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕