នាំគ្នាជិះម៉ូតូដើរចែកធៀបការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្អូនថ្លៃ
ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍គួរឲ្យរន្ធត់មួយ ដែលគូដណ្តឹង១គូជិតរៀបការ បានជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់រួមទាំងប្អូនខាងស្រី
ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍គួរឲ្យរន្ធត់មួយ ដែលគូដណ្តឹង១គូជិតរៀបការ បានជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់រួមទាំងប្អូនខាងស្រី
ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍គួរឲ្យរន្ធត់មួយ ដែលគូដណ្តឹង១គូជិតរៀបការ បានជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់រួមទាំងប្អូនខាងស្រី ដើរចែកធៀបការក៏បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ម្នាក់ដែលត្រូវជាប្អូនខាងស្រី ចំណែកឯគូដណ្ដឹង១គូនោះគ្រាន់តែគ្រោះថ្នាក់ប៉ុណ្ណោះ។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងកើតវត្តសន្យារាម ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ម៉ក់ សាក់ អធិការរងនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះដែលបានបាត់បង់ជីវិតនោះមានឈ្មោះ ឈួម ស្រីណាត់ ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1T-9502 អ្នកបើកបរឈ្មោះ ឆៃ ថូរ៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ ដោយសារមានម៉ូតូ១គ្រឿងបានបើកមកកៀរដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យម៉ូតូជនរងគ្រោះដួលខ្ទាតឈ្មោះ ឈួម ស្រីណាត់ ទៅលើទ្រូងថ្នល់។ តាមការបំភ្លឺពីសាក្សីនិយាយថា ជនរងគ្រោះបានបោកក្បាលទៅនឹងរថយន្តច្នៃស្លាប់ ចំណែកគូដណ្តឹង២នាក់ គ្រាន់តែរងរបួសស្រាលទាំង២នាក់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់រថយន្តច្នៃនោះមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ។ លោកអធិការរងបានបញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួច៕
ចែករំលែកព័តមាននេះ