ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត គឹ​ម ប៊ុ​ន​ថេ​ង ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​រង្វង់​មូល​រូប​គោ​ក្រុង​ស្វាយ​រៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​វេជ្ជបណ្ឌិត គឹ​ម ប៊ុ​ន​ថេ​ង អាយុ​៥៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​មក​បំពេញបេសកកម្ម​ការងារ នៅ​ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​វេជ្ជបណ្ឌិត គឹ​ម ប៊ុ​ន​ថេ​ង អាយុ​៥៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​មក​បំពេញបេសកកម្ម​ការងារ នៅ​ខេត្តស្វាយរៀង ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​បុក​រង្វង់​មូល​រូប​គោ ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។ បណ្តាល​ឲ្យ រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ និង​គ្រេច​ក សន្លប់​នៅ​ក្នុង​រថយន្ត កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៣ មីនា​២០១៧ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បុក​រង្វង់​មូល​រូប​គោ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-8028 បើកបរ​ពីរ​ទិស​ខាងកើត​ទៅ​លិច លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រង្វង់​មូល​រូប​គោ​ក្រឡាប់​តែ​ម្តង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ រីឯ​អ្នក​រួម​ដំណើរ​របួសស្រាល​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ចំណែក​រថយន្ត​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕