ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ជើងល្អ​ជាមួយ​ប្រុស​ស្នេហ៍​ធ្វើ​ស៊ី​មិត្តភក្តិ​ស្រី​ខ្លួនឯង​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រូប​ស្រស់​ជើងល្អ​ម្នាក់​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ចោរ​ដោយ​បាន​រួមគំនិត​គ្នា​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង ពី​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​របស់​ខ្លួន​ទៅ​បាត់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រូប​ស្រស់​ជើងល្អ​ម្នាក់​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ចោរ​ដោយ​បាន​រួមគំនិត​គ្នា​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង ពី​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​របស់​ខ្លួន​ទៅ​បាត់ ហើយ​បាន​គេចខ្លួន​អស់​រយៈពេល​ជិត​២០​ថ្ងៃ​ទើបត្រូវ​បាន​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ ។ បន្ទាប់​មក​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​​ឲ្យ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​សួរនាំ ។

ស្ត្រី​ដែល​ជា​ជនសង្ស័យ​ត្រូវ​នគរបាល​ចាប់ខ្លួន​ខាងលើ​នោះ​ឈ្មោះ សៀន ស្រី​លី​ន អាយុ​២៩​ឆ្នាំ ជានា​រី​ម៉ាស្សា ស្នាក់​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​សកម្មភាព​លួច យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ អ៊ឹ​ង គឹ​ម អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​អូ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មក​រា ដែល​ជា​មិត្តភក្ដិ​របស់​ខ្លួន ចំណែក​បុរស​ជា​គូស្នេហ៍​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ ។

ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​អស់​រយៈពេល​ប្រហែល​ជិត​២០​ថ្ងៃ​កន្លង​មក​ហើយ​គឺ​តាំងពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពេល​នោះ​នាង​បាន​តាម​រក​គ្រប់​ច្រកល្ហក​ទើបតែ​ពេល​នេះ​បាន​ប្រទះ​ឃើញ​ស្ត្រី​ខាងលើ​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែក​បុរស​ជា​គូស្នេហ៍​របស់​ស្ត្រី​សង្ស័យ​នោះ​បាន​គេចខ្លួន​បាត់​មិន​ទាន់​ចាប់​បាន​នៅឡើយ​ទេ ។

ម្ចាស់​ម៉ូតូ​បាន​និយាយ​បន្ត​ទៀត​ថា នាង​និង​ជនសង្ស័យ​ម្នាក់​នេះ​គឺជា​មិត្តភក្ដិ និង​គ្នា​ដែល​កន្លង​មក​ស្រលាញ់​គ្នា​ណាស់​តែងតែ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​រហូត ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ដើរ​លេង​ជាមួយ​គ្នា​ដោយ​បាន​ជិះ​ម៉ូតូ​របស់​នាង​លុះ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​មុខ​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ លេខ​២០០៤ ស្ថិត​នៅ​ក្នុង ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​ឈឺ​បត់ជើង​ពេក​នាង​បាន​ឈប់​ហើយ​បាន​ចូល​ទៅ​បត់ជើង ដោយ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះសំណាក់​នោះ និង​បាន​ឲ្យ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ជួយ​មើល ។

លុះ​ពេល​បត់ជើង​រួច​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ទាំង​ម៉ូតូ និង​ជនសង្ស័យ​ព្រមទាំង​ប្រុស​ស្នេហ៍​របស់​គេ ផង ទើប​មានការ​ភ្ញាក់ផ្អើល និង​ដឹង​ថា​ពួក​គេ​ជា​អ្នក​លួច​ហើយ​បាន​តាម​រក​គ្រប់កន្លែង​ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ ហើយ​ទោះបីជា​បែប​ណា​នាង​បាន​តាម​រក​រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៧ ទើប​ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕